សប្បាយថតរូបស្អាតៗជាមួយភ្លើងកាំជ្រួចនៅ វិមានឈ្នះ-ឈ្នះ នាថ្ងៃឆ្លងឆ្នាំសកល

រយៈពេលពីរថ្ងៃនេះ គេឃើញមាន​​អ្នកចូលរួម​​មានរហូតដល់រាប់ម៉ឺននាក់ ដោយ​​​​​​​​មាន​​​មនុស្សកកកុញ​​ជាង​ពិធីបុណ្យ​អុំទូក​​​​​​​​​​​​ ជួបជុំមើលការបាញ់កាំជ្រួចនៅ​ឯវិមានឈ្នះ-ឈ្នះ។

យោងតាមរបាយការណ៏របស់គណៈកម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឱ្យដឹងថា ពិធីសម្ពោធនេះ គម្រោងរយៈពេល៣ថ្ងៃ ដោយមានអុជកាំជ្រូចប្រភេទ3D សរុបចំនួន2ម៉ោង និង15នាទី ដោយនៅថ្ងៃទី29 បាញ់នៅវេលាម៉ោង៧យប់ មានរយៈពេល45នាទី នៅថ្ងៃទី30បាញ់នៅវេលាម៉ោង7យប់ មានរយៈពេល30នាទី និងថ្ងៃទី31 ដែលជាថ្ងៃឆ្លងឆ្នាំផងនោះ គឺបាញ់កាំជ្រួច នៅវេលាម៉ោង12យប់ ហើយមានរយៈពេលដល់1ម៉ោងពេញ។

គួរបញ្ជាក់ថា ពិធីនេះ ក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះកង់កម្សាន្ត ការប្រដាល់គុនដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះសេះ ការប្រគំតន្ត្រី ការសម្តែងរបាំផងដែរ៕

សូមទស្សនារូបភាពស្អាតៗអមដោយរស្មីកាំជ្រួចនៅវិមានឈ្នះ-ឈ្នះ ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក៖

ប្រភពរូបភាព៖ David Tito Sorn DaVid

Advertisement