លោក ថៃ នរៈសត្យា ថា៖​« រឿងធំ និងរឿងល្បីមិនដូចគ្នាទេ »

មុននេះបន្ដិចរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនាំពាក្យ ថៃ នរៈសត្យា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលឆ្លើយតបបញ្ជាក់អំពីរឿងធំ និងរឿងល្បី ពោលគឺមិនដូចគ្នាទេ។

លោករៀបរាប់ថា វាជាបំណងល្អដែលគ្រាន់តែមិនស្ថិតក្នុងក្បាលអន់ខ្សោយប៉ុណ្ណោះ។ ខ្ញុំចង់ប្រៀបធៀបថា : គ្រប់ការប្រយុទ្ធលើលោកនេះ រួមទាំងសង្គ្រាមលោកលើកទី១ និងលើកទី២ផងនោះ មិនដែលចប់ទៅដោយការប្រយុទ្ធហែកហួរគ្នាទេ ! វារមែងរលត់ទៅដោយការសម្រុះសម្រួលណាមួយមិនខាន។ ក៏ដូចជាសង្គ្រាមកន្លងទៅនៅកម្ពុជាដែរ តើវាជាការចប់ដោយការប្រយុទ្ធស៊ីសាច់ហុតឈាមឬ ?។ ក្រោយថ្ងៃរំដោះជាតិជាប្រវត្តិសាស្ត្រនាថ្ងៃ៧មករា ក៏ពិតមែនតែសង្គ្រាមទ្រង់ទ្រាយធំបានរលត់ទៅជាបណ្តោះអាសន្ន តែសង្គ្រាមឆ្មក់នៅតែបន្តឆក់យកជីវិតមនុស្ស សត្វ និងបំផ្លិចបំផ្លាញប្រទេសដ៏កម្សត់នេះជាបន្តបន្ទាប់រហូតដល់ឆ្នាំ 1998 ទើបទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ដោយសារការអនុវត្តន៍នយោបាយ ឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលប្រកាន់យកអាវុធចចារគ្នាជាមូលដ្ឋាន ដោយមិនប្រើអាវុធប្រល័យគ្នាទេ ។ ខ្ញុំចង់យកបញ្ហាខាងលើនេះមកជាឧបករណ៍ ទើបខ្ញុំឱ្យតម្លៃថាវាមិនមែនជារឿងធំដែលប៉ះពាស់ដលើសុវត្ថិភាពប្រទេសជាតិ និងសន្តិសុខសង្គមនោះឡើយ ! ។

លោក បញ្ជាក់ថា រឿងធំ និងរឿងល្បីមិនដូចគ្នាទេ ! អារឿងតូវប៉ុនបាតដៃក៍វាអាចល្បីដែរ អាចល្បីខាងល្អ ខាងគុណធម៌ ក៏អាចល្បីខាងមិនល្អ ខាងអគុណធម៌ដែរ ! ដូចនេះហើយដែលខ្ញុំបានវាយតំលៃថាវាមិនមែនជារឿងធំនោះ ពោលគឺជារឿងដែលអាចនិយាយគ្នាបាន បើភាគីជម្លោះទាំងសងខាងមានសុឆន្ទ:ក្នុងការដោះស្រាយគ្នា។ ខ្ញុំមិនបាននិយាយកាន់ជើង ដោយលម្អៀងទៅខាងណាឡើយ ហើយខ្ញុំក៏បានបន្ទោសចំពោះជនដែលមិនចេះគ្រប់គ្រងខ្លួនហើយបញ្ចេញកំហឹងទៅលើគេនោះដែរ ប៉ុន្តែការបញ្ចេញមតិប្រមាថមកលើខ្ញុំពីសំណាក់ជនមួយចំនួនណានោះ វាគ្រាន់តែជាកម្រិតគំនិតនៃបុគ្គលម្នាក់ៗក្នុងការប្រីសិទ្ធរបស់ពួកគាត់ប៉ុណ្ណោះ រួមទាំងបណ្ឌិតម្ទេសខ្មាំងពីរបីផ្លែផងដែរ។

ខ្ញុំសុំអរគុណចំពោះបងប្អូនជនរួមជាតិ និងបណ្តា Facebook’s friends នៅគ្រប់ច្រកល្ហកនៃពិភពលោក ដែលបានផ្តល់តម្លៃសម្តីរបស់ខ្ញុំក្នុង វិចារណញ្ញាណ និងហេតុ-ផល ។ សូមទាំងអស់គ្នាមេត្តាទទួលពីខ្ញុំនូវ ការគោរពជូនពរ សុខសប្បាយ សុវត្ថិភាព និង សំណាងល្អតទៅ….” ទំពក់វាទៅ ទើបព្នៅវាម៉ោ ” ថនស.27.2018 ៕

Advertisement