​​​ពិធីករ​ទូរ​ទស្សន៍ល្បីឈ្មោះ ឌីជេ ឡាយអិន ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

តាមរយៈការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ​មានការ​បើក​​​​ប្រ​តិ​បត្ត​ការ​បង្ក្រាបដ៏ក្តៅគគុក លើ​ករណីជួញ​ដូរនិងរក្សាទុកគ្រឿងញៀនមួយ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រីចំនួន​4នាក់​ កាល​ពី​វេលាម៉ោង​​2 និង​20ចូល​ថ្ងៃ​ទី​19 ខែធ្នូ ​ម្សិលមិញនេះ ស្ថិត​នៅ​​ម​ជ្ឈ​មណ្ឌល​​កម្សាន្ត​រ៉ុ​ក ក្នុង​​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដោយ​​កម្លាំង​សមត្ថ​​កិច្ច​នគរ​បាល​​កា​រិ​យា​ល័​ទី​6​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​​ ។

​អ្វី​ដែល​ភ្ញាក់​​ផ្អើល​​បំផុត គឺ​​ជន​សង្ស័យ​ម្នាក់ក្នុងចំណោម​4នាក់នេះ គឺ​​ជា​ពិធីករ​ទូរទស្សន៍ល្បី​ម្នាក់ ​​និង​ដក​ហូត​​​បាន​​​ថ្នាំ​ញៀន​បា​ន​ជាង​​​1គីឡូក្រាម ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ទាំង​4នាក់ 1-​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​​ពិធីករ​ទូរ​ទស្សន៍ (ឌីជេឡាយអិន) ស្នាក់​នៅផ្ទះ​លេខ63 ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ប្រភពបន្តថា ជាមួយ​​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​4​នាក់​ សមត្ថ​កិច្ច​​​ដកហូត​វត្ថុ​តាង​នៅ ​ក្នុង​បន្ទប់​​108 ក្នុងម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក រួម​មាន​ 1-ថ្នាំ​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់374.39​ក្រាម 2-​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​1562គ្រាប់ ស្មើ​ទម្ងន់ និង​609.33ក្រាម (​សរុប​ជាង​1​គីឡូក្រាម​) 3-​អាវុធ​ខ្លី​1​ដើម (​ឡុ​ក​) 4-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​1គ្រឿង និង​តូច2​គ្រឿង ៕

Advertisement