តារាកំប្លែង សាន ម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

តារា​កំប្លែង​ជើងចាស់​មានឈ្មោះ​ល្បី​ នាយ សាន ម៉ៅ ថ្មីៗ​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវបានក្រុមគ្រួសារ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។ ខណៈ​មាន​មហាជនជាច្រើន​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​ និង​ផ្ញើ​សារ​ជូនពរ​ផង​នោះ​។​

តាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា តារាកំប្លែង នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែតអាគារបេះដូង ដោយជំងឺបេះដូងជំហរនិងហើមសួត។ ព្រឹកនេះមកសួសុខទុក្ខបង ប្អូនដឹងថាបងសានម៉ៅចូលសង្គ្រោះបន្ទាន់ពីបីថ្ងៃហើយ តែប្អូនមកមិនរួចដោយសារប្អូនក៏មានបញ្ហាធំដែរបងអើយ។ ពេលប្អូនគ្រោះថ្នាក់ក្រឡាប់ឡាន បងខលមកប្អូនថាជីវ៉ាយ៉ាងម៉េចហើយប្អូន?? តែស្រាប់តែពីថ្ងៃក្រោយបងចូលពេទ្យសង្រ្គោះបន្ទាន់ ។

លោក អ៊ឹម ជីវ៉ា បន្ដថា ពេលដឹងភ្លាមប្អូនចង់មកណាស់តែអារម្មណ៍ផ្លូវចិត្តរបស់ប្អូនមិនទាន់បានជាសះស្បើយនៅឡើយហើយក៏មិនទាន់បានដោះស្រាយរួចរាល់តាមផ្លូវច្បាប់ដែរ តែទោះជាប្អូនកំពុងមានទុក្ខក៏ប្អូនត្រូវតែមកផ្តល់ស្នាមញញឹមកម្លាំងចិត្តជូនបងដែរ ព្រោះសិល្បករបើយើងមានគ្នាតែប៉ុន្មាននាក់បើយើងមិនចេះស្រលាញ់គ្នា ជួយគ្នាតើឱ្យទស្សនិកជនគេគាំទ្រយើងម៉េចកើតសូមគោពរពរបងឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អ និងអាលបានចូលសម្ដែងកំប្លែងវិញ ៕

Advertisement