ប្អូនប្រុស យឿន ពិសី បញ្ចេញសមត្ថភាព Cover បទ« ចិញ្ចៀនផ្កាស្មៅ» ជាសំឡេងខ្លុយ

ដូចប្រិយមិត្តបានជ្រាបហើយថា ម្ចាស់ជ័យលាភី លេខមួយ ក្នុងកម្មវិធីប្រលងសមត្ថភាព Cambodia’s Got Talent រដូវកាលទី1 បានទៅប្អូនប្រុស យឿន ពិសី ដែលប្អូនទទួលបានការផ្ញើសារគាំទ្រ យ៉ាងច្រើនពីទស្សនិកជន ។ បើទោះពេលនេះប្អូនមិនសូវឃើញមុខនៅលើកញ្ចក់ទូរទស្សន៍ក្តី តែប្អូននៅតែទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រដដែល ហើយប្អូនក៏តែងតែបង្ហាញសមត្ថភាពខ្លះៗតាមរយៈហ្វេសប៊ុករបស់ប្អូនផ្ទាល់តែម្តង។

នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ប្អូនប្រុស យឿន ពិសី គេបានឃើញប្អូនយកខ្លុយមកផ្លុំធ្វើ Cover ចម្រៀងមួយបទក្រោមចំណងជើងថា “ចិញ្ចៀនផ្កាស្មៅ” ដែលជាបទរបស់លោក ដួង វីរៈសិទ្ធ ដែលទើបតែចេញប៉ុន្មានខែកន្លងមកនេះ។ បន្ទាប់ពីស្តាប់សម្លេងខ្លុយនេះហើយ បានធ្វើឱ្យអ្នកគាំទ្រប្អូនភាគច្រើនលាន់មាត់ថា ពិតជាពិរោះរណ្តំខ្លាំងណាស់ អ្នកខ្លះទៀតបញ្ជាក់ថាគ្រាន់តែស្តាប់តែបន្តិច ស្រាប់តែមានអារម្មណ៍ព្រឺសម្បុរអស់ទៅហើយ។ ដើម្បីជ្រាបកាន់តែច្បាស់ថាសមត្ថភាពរបស់ ពិសី យ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៕

Advertisement