តារាចម្រៀងជើងចាស់ នូ ស៊ឹប កំពុងធ្លាក់ខ្លួនឈឺខ្លាំងមែនទែនហើយ

មុននេះបន្ដិច នៅបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាចម្រៀង នូ ស៊ឹប កំពុងធ្លាក់ខ្លួនឈឺខ្លាំង រហូតដល់មានសភាពគួរឱ្យព្រួយបារម្ភខ្លាំង។ បើតាមប្រភពអ្នកសិល្បៈ បានបង្ហោះឱ្យដឹងថា « ពេលនេះលោកគ្រូ នូ ស៊ឹប គាត់ឈឺហើយ កូនសូមបួងសួងអស់ទេវតា និងវត្ថុសាកសិទ្ធសូមជួយឱ្យពរប៉ាឆាប់ជាពីជំងឺឆាប់ផងចុះ »។

តាមស្ថានភាពសុខភាពនាពេលបច្ចុប្បន្ននេះ តារាចម្រៀងជើងចាស់ខាងលើវ័យ 70 ឆ្នាំរូបនេះ លោកមិនអាចធ្វើការឡើងច្រៀងតាមការប្រគំតន្ត្រីធំៗ ឬឡើងឆាកនៅក្នុងរយៈពេលយូរៗបានទេ លោកបានត្រឹមតែថតសំឡេងជូនផលិតកម្មដែលលោកធ្លាប់ស្គាល់គ្នាប៉ុណ្ណោះ ។

ដោយស្ថានភាពបច្ចុប្បន្នកំពុងខ្វះខាតខ្លាំង ទើបបានជាលោក នូ ស៊ឹប សូមអំពាវនាវដល់សប្បុរសជនទាំងឡាយ មេត្តាជួយឧបត្ថម្ភលោកជាថវិកាខ្លះដើម្បីសម្រួលក្នុងការព្យាបាលជំងឺ និងជីវភាពរស់នៅប្រចាំថ្ងៃផង៕

Advertisement