អ្នកនាង ចន ច័ន្ទលក្ខិណា សម្ដែងក្ដីមិនពេញចិត្តចំពោះកម្មវិធី Miss Grand International 2018

កម្មវិធីប្រកួតបវរកញ្ញាអន្ដរជាតិ Miss Grand International 2018 បានបញ្ចប់នៅយប់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2018 នេះ នៅប្រទេសមីយ៉ាន់ម៉ា និងបានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបេក្ខនារីឈ្មោះ Clara Sosa មកពីប្រទេសប៉ារ៉ាហ្គាយ។

ភ្លាមៗស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បៈករខ្មែរ បានបង្ហោះសារមិនពេញចិត្តជាខ្លាំងចំពោះការប្រកួតមួយនេះ​ ដោយអ្នកនាងបានរៀបរាប់ថា​ « កម្មវិធី្រឡងបវរកញ្ញា បោកប្រាស់ និង ថោកទាប Auto Vote ជាប់ Popular vote hashashas WTF Bye Bye ហើយការប្រឡងអន្តរជាតិដ៏សែនអយុត្តិធម៌ »។ សារនេះបានសម្ដែងឱ្យឃើញ អ្នកនាងពិតជាអាក់អន់ស្រពន់ចិត្តចំពោះកម្មវិធីលំដាប់លោក ដែលគ្មានភាពយុត្តិធម៌ទាល់សោះ។

នៅក្នុងនោះ ក៏គេមើលឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ដែលសម្ដែងក្តីមិនពេញ ចំពោះការប្រកួតនេះ និងគាំទ្រសម្ដីលោកស្រីប្រធានថា « មែនហើយបង គួរណាក៏លើកទឹកចិត្តឱ្យពា​ន​ប្រជាប្រិយភាពគាត់មួយក៏អស់ចិត្ត ហើយក្រឡាចូល top10 ក៏របូតឱ្យវៀតណាមទៀត បានចូល top10 ក៏អស់ចិត្តដែរ តែ​​លូវចប់ »។ និងមានអ្នកខ្លះទៀតបានបញ្ចេញមតិថា « យើងធ្លាក់មិនចម្លែកទេ តែកុំនាំគ្នា​ឡាំ​ប៉ា​ជេរអ្នករៀបចំកម្មវិធីគេ។ ការមិនទទួលស្គាល់ការពិតរបស់ខ្លួន ប្រុងលើករបស់ដែលខ្វះគុណភាពគឺវានាំ​មកនូវភាពអាម៉ាស់យ៉ាងដូច្នេះ។ ចាញ់ទៅហើយ ចង់ឡាំប៉ាដើម្បីអ្វីទៀត? មិនសុខចិត្តរឿងអី? »៕

 

Advertisement