សាន់ វិសាល ប្រាប់មូលហេតុបាត់ខ្លួនពីកម្មវិធី Cambodia’s Got Talent

គ្រប់គ្នាពិតជាងឿងឆ្ងល់ណាស់ថា ហេតុអ្វីបានជាបាត់មុខរបស់លោក សាន់ វិសាល ពីកម្មវិធី Cambodia’s Got Talent ជំនួសដោយលោក រ៉ាស៊ី ត្រូវជាដៃគូលោក ជា វិបុលទៅវិញ ។ លោក សាន់ វិសាល ត្រូវបានទស្សនិកជនស្គាល់ថា ពិធីករមួយរូបដែលមានប្រជាប្រិយភាពមួយរូបប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ហើយគេតែងតែឃើញរូបលោកធ្វើជាពិធីករក្នុងកម្មវិធីល្បីៗថ្នាក់អន្តរជាតិទៀតផង ដូចជាកម្មវិធី Cambodia Karaoke និង Cambodia Got Talent ជាដើម តែនៅសុខៗស្រាប់តែបាត់ខ្លួនមិនបានបង្ហាញវត្តបន្ដទៀត។

ថ្មីៗនេះទទួលបានដំណឹងថា លោក សាន់ វិសាល ការអវត្តមានក្នុងការងារលោក គឺដោយសារតែលោកកំពុងតែវះកាត់ព្យាបាលជង្ងឺធ្ងន់ធ្ងរមួយ ក្នុងនោះលោកបានសរសេរសារនៅលើគណនីហ្វេសបុកផ្ទាល់ថា « ខ្ញុំឆ្លងកាត់ការវះកាត់អស់ប៉ុន្មានអាទិត្យនេះរួចរាល់ហើយ ព្រោះតែជំងឺខ្ញុំមិនអាចបំពេញកាងារបាន មិនយូរមិនឆាប់យើងនិងបានជួបគ្នាហើយ សូមទោសដែលមិនបានជួបនិងធ្វើការជាមួយបេក្ខជនទាំងអស់ក្នុងវគ្គ live show ក្នុងកម្មវិធី Cambodia’s Got Talent រដូងកាលទី2 នេះ សូមចូលរួមគាំទ្រអ្នកមានសមត្ថភាពទេពកោសល្យជាបន្តក្នុងកម្មវិធី Cambodia got talent លើកញ្ចក់ទូរទស្សន៍ហង្សមាស hdtv »។

ខណៈដឹងបែបនេះភ្លាម មហាជនជាច្រើនបានចូលមកបង្ហាញអារម្មណ៍ព្រួយបារម្មណ៍ និងជូនពរឱ្យ លោក សាន់ វិសាល ឆាប់បានជាសះស្បើយ និងវិលត្រលប់មកបម្រើអារម្មណ៍អ្នកទស្សនាបន្តទៀត៕

Advertisement