ទប់ទឹកភ្នែកមិនជាប់!! ទស្សនាវីដេអូអប់រំខ្លី រឿង «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» សម្ដែងដោយ យ៉ែម សំអូន

យ៉ែម សំអូន នៅតែស្ថិតនៅជាតារាលំដាប់ជួរមុខដដែល ដោយខណៈនេះលោកបានបង្ហាញទស្សនីយភាពវីដេអូអប់រំមួយមានចំណងជើងថា «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» រួមសម្ដែងជាមួយប្អូនៗយុវតីជំនាន់ក្រោយ ដោយលោកសម្តែងជាឪពុកពិការម្នាក់ ត្រូវបានកូនស្រីបណ្ដូលចិត្តសុំទិញទូរស័ព្ទ រហូតដល់រូបលោកទៅធ្វើការសំណង់ ខំប្រឹងធ្វើការទាំងត្រដរ ដើម្បីយកលុយទិញសម្ភារ និងទូរស័ព្ទទំនើបឱ្យកូន តែលទ្ធផលបែរជាត្រូវដេកស្លាប់ម្នាក់ឯងយ៉ាងអាណោចអាធ័ម។

ជាការពិតណាស់ បើទោះបីជាវីដេអូខ្លីនេះជាការសម្តែងក៏ពិតមែន ក៏ប៉ុន្តែវីដេអូនេះពិតជាបានចូលរួមចំណែកយ៉ាងធំ ដើម្បីដាស់តឿនដល់ស្មារតីកូនៗដែលតែងតែចង់បានរបស់របរទំនើបពីឪពុកម្តាយ បើទោះជាដឹងថា របស់អស់ទាំងនោះ ឪពុកម្តាយស្ទើរតែគ្មានសមត្ថភាពទិញផ្តល់ឱ្យក្ដី។ ខណៈបានទស្សនាហើយមនុស្សជាច្រើនបានស្រក់ទឹកភ្នែកអួលដើមក តែម្ដង។

គួរបញ្ជាក់ផងដែរថា វីដេអូនេះមិនមែនគ្រាន់តែចង់បង្ហាញឱ្យទស្សនិកជនបានឃើញពីសភាពកម្សត់ និងការលះបង់ដ៏ធំធេងរបស់ឪពុកចំពោះកូនប៉ុណ្ណោះទេ តែជាកម្លាំងលើកទឹកចិត្តបងប្អូនឱ្យបង្កើត និងបង្កើនសេចក្តីស្រឡាញ់ ការដឹងគុណូបការៈ និងកតញ្ញូតាធម៌ចំពោះអ្នកមានគុណ ទាន់ពួកគាត់នៅមានដង្ហើម។

ចង់ដឹងថា រឿងអប់រំខ្លីមួយនេះមានអត្ថន័យល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement