ល្ខោននិយាយ «កុលាបប៉ៃលិន»​ ស្នាដៃ​និពន្ធកវី ញ៉ុក ថែម ទទួលបានការគាំទ្រយ៉ាងអស្ចារ្យ

នៅក្នុងកម្មវិធីមហោស្រពអក្សរសីល្ប៍ខ្មែរលើកទី 2 ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើងនៅថ្ងៃទី 21-22-23 ខែកញ្ញា ឆ្នាំ 2018 ​នាបរិវេណវត្តដំរីស ខេត្តបាត់ដំបង បាន​នាំ​អារម្មណ៍អ្នក​ចូល​រួម​ទស្សនា​ទៅ​កាន់​អតីតកាល​តាមរយៈ​ការ​លើក​យក​រឿង​ប្រលោមលោក​ខ្មែរ​ដ៏ល្បី ដែល​ជា​ស្នាដៃ​និពន្ធកវី ញ៉ុក ថែម គឺរឿង «កុលាបប៉ៃលិន»។

រឿង«កុលាបប៉ៃលិន»ត្រូវ​បាន​ជ្រើស​រើស​មក​សម្តែង ដោយ​សារ​អ្នក​គ្រប់​គ្រង​កម្មវិធី​ចង់​បំផុស​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ប្រលោម​លោក​ខ្មែរ​ល្អៗ ជា​​ជាង​ប្រលោម​លោក​ដែល​បក​ប្រែ​ពី​បរទេស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រឿង «កុលាបប៉ៃលិន» បាន ​បណ្តុះ​គំនិត តស៊ូ និង ស្មោះ​ត្រង់របស់​តួអង្គ​ចៅចិត្រ និង ខ្លឹម​សារ​អប់រំ កុំ​ ឱ្យវាយ​តម្លៃមនុស្ស​តាមរយៈសំបក​ក្រៅ ​ផង​ដែរ។

តាមរយៈ​ទេព​កោស​ល្យ​ការ​សម្តែង និង​ពាក្យពេចន៍​បញ្ចេញ​បញ្ចូល​ដ៏​ផ្អែម​ល្ហែម និង​មាន​អត្ថន័យ​ របស់​តួអង្គ ចៅចិត្រ និង នាង​ឃុន​នារី បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​ស្លុង​អារម្មណ៍ និង សរសើរ​មិន​ដាច់​ពីមាត់។ គួរកត់សម្គាល់ដែរថា មានមហាជនជាច្រើនបាននាំគ្នាស្កាត់ទៅទស្សនាការ​សម្តែងនិងការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ដោយការ​ស្រលាញ់​ពេញ​ចិត្ត ចង់​ចូល​រួម​ទស្សនា​លើក​ក្រោយៗ​ទៀត រាល់កម្មវិធីល្ខោននិយាយជាទម្រង់សិល្បៈខ្មែរ។

ចង់ដឹងថា សកម្មភាពបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

Advertisement