ភាពយន្ដដកស្រង់ពីប្រលោមលោកល្បី «កូនអើយ ម្ដាយខ្មោច» ត្រៀមដាក់បញ្ចាំងនៅថ្ងៃ25 នេះហើយ!!

អ្វីដែលប្រិយមិត្តទាំងអស់គ្នាកំពុងរង់ចាំយូរណាស់មកហើយ នៅពេលនេះកុំឱ្យខកខានឱ្យសោះណា៎​!! ប្រលោមលោកល្បីបំផុតរបស់អ្នកស្រី ម៉ៅ សំណាង រឿង «កូនអើយ ម្ដាយខ្មោច» ទាំងព្រឺព្រួច អាថ៌កំបាំង ទំហំទឹកចិត្តរបស់ម្ដាយដែលស្រឡាញ់កូន ភាពស្មោះត្រង់ចំពោះសេចក្ដីស្នេហា ពាក្យពេចន៍ណែងណង និងតម្លៃអប់រំ បានលេចរូបរាងជាភាពយន្ដខ្នាតធំ ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម ឯកភ្នំ ពីផលិតករដែលផលិតរឿងល្បីៗជាច្រើនដូចជា រឿងនាងនាថ  រឿងព្រាយកន្ទោងខៀវ និងខ្មោចដើមចេកជ្វា ជាដើម…។

សូមជម្រាបថា រឿង «កូនអើយ ម្ដាយខ្មោច » គឺជារឿងពិតដែលបានលាតត្រដាងពីទិដ្ឋភាពដែលកើតឡើងនៅអំឡុងឆ្នាំ 1800 ដោយការនិយាយតៗគ្នាពីមាត់មនុស្សម្នាក់ទៅមាត់មនុស្សម្នាក់ ស្ដែងពីនារីគ្រប់លក្ខណ៍ម្នាក់ដែលមានចិត្តស្មោះត្រង់ចំពោះប្ដី និងកូនស្រីជាអនេក។ ទោះជានាងស្លាប់ទៅហើយ ក៏ការស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះកូនស្រី មិនមានអ្វីមកប្រៀបផ្ទឹមបានឡើយ វិញ្ញាណនាងនៅតែវិលវល់ចង់ត្រឡប់មកមើលថែកូនស្រីដូចគ្រាដើមដដែល។

ភាពយន្ដរន្ធត់ព្រលឹងមួយនេះ ត្រៀមនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី25 ខែតុលា ឆ្នាំ2018 តទៅ សូមកុំឱ្យរំលងឱ្យសោះ ៕

Advertisement