ចូលរួមរំលែកទុក្ខ !! លោកតា ម៉ម ប៊ុត​ណា​រាយ កវីនិពន្ធចម្រៀងល្បីៗជូនអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ទទួលមរណភាព

ពិតជាភ្ញាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនៅពេលថ្មីៗនេះ សារព័ត៌មានឡារ៉ែន បានទទួលដំណឹងមកថា កវីនិពន្ធ​បទ​ចម្រៀងជាច្រើនបទឱ្យអធិរាជចម្រៀងខ្មែរ លោក ស៊ិន ស៊ីសាមុត គឺលោកតា ម៉ម ប៊ុត​ណា​រាយ បាន​ទទួលមរណភាព ក្នុង​វ័យ​85ឆ្នាំ នៅ​ម៉ោង​9 ​ព្រឹក ថ្ងៃទី​3ខែ​កញ្ញា ឆ្នាំ 2018 ។

បើតាមការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ​លោក ម៉ម ប៊ុន​ណា​រា ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក ម៉ម ប៊ុត​ណា​រាយ បានបញ្ជាក់​ថា ពិធីបុណ្យសពលោក ម៉ម ប៊ុតណារាយ ត្រូវរៀបចំតម្កល់ ធ្វើបុណ្យនៅព្រះវិហារកាតូលិកផ្សារតូច ផ្លូវជាតិលេខ5 ក្បែរសាលាប៊ែលធី។

គួររំឭកផងដែលថា លោក ម៉ម ប៊ុតណារាយ ត្រូវបានគេស្គាល់ថាជាតន្ត្រីករឆ្នើម និងជាអ្នកសម្រួលតន្ត្រីភ្លេងឱ្យអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងជាកវីនិពន្ធចម្រៀងល្បីមួយរូប ដោយមានបទចម្រៀងល្បីៗដូចជា ​ កម្មប្រចាំកាយ, មេត្តារៀមផង, កំពង់ធំ​ជំរំចិត្ត, ស្ទឹងកែវ, បិសាចក្រមុំ និង ជើង​មេឃពណ៌ខ្មៅ ជាដើម៕

Advertisement