ខាត់ សុឃីម ប្រតិម្មចំពោះគណនីហ្វេសប៊ុកថៃក្លែងក្លាយ ដែលបានបង្ហោះសារបែបនេះ….

នៅពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលជាយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលគេមើលឃើញអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងធ្វីតធើរនៅកម្ពុជាបានបង្ហោះពីសកម្មភាពស្នើសុំឱ្យខាងអង្គការ ​យូណេស្កូ ពិចារណាចំពោះល្ខោនខោល ដោយមានបង្ហោះរូបល្ខោនខោលជាច្រើនសន្លឹកពាសពេញបណ្ដាញសង្គម។ តារាល្បីៗនៅក្នុងប្រទេសកម្ពុជា ចូលរួមជួយចែករំលែក អំពីល្ខោនខោលខ្មែរឱ្យបានច្រើន ដើម្បីចូលរួមផ្សព្វផ្សាយដល់ពិភពលោក និងបណ្តាប្រទេសផ្សេងៗ ពិសេស គឺអង្គការយូណេស្តូឱ្យទទួលស្គាល់ និងកាត់សេចក្តីថា ល្ខោនខោល ពិតជារបស់ខ្មែរ។

តែយ៉ាងណាមិញ ប្រធានបទក្ដៅមួយនេះ បានកក្រើកដល់ប្រទេសថៃដូចគ្នា រហូតដល់មានគណនីហ្វេសប៊ុករបស់ថៃ មានឈ្មោះ « จตุมงคล เวชวัชระอมรินทร์ » បានបង្ហោះថា « ប្រទេសកម្ពុជា គឺជាប្រទេសប្រច័ណ្ឌ។ ស្ថិតនៅក្រោមការអភិវឌ្ឍ កង្វះការអប់រំ វាជាប្រទេសក្រីក្រ បំផុតនៅក្នុងអាស៊ាន »។ បើតាមការបញ្ជាក់នៅលើ comment របស់អ្នកលេងបណ្ដាញសង្គម បានឱ្យដឹងនេះ គណនីហ្វេសប៊ុកខាងលើនេះ ជាគណនីក្លែងក្លាយ ដែលបានបង្កើតឡើងក្នុងគោលបំណងបង្កភាពជ្រួលច្របល់នៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។

តែជាមួយគ្នានោះដែរ តារាសម្ដែង ច្រៀងបុរាណ និងសម័យអ្នកនាង ខាត់ សុឃីម បានធ្វើការប្រតិម្មចំពោះសាររបស់គណនីថៃ ដែលបានបង្ហោះពាក្យដៀមដាមដល់ប្រទេសកម្ពុជា អ្នកនាងលើកឡើងថា « អរគុណដល់ញាតិជិតខាងដែររំលឹកដល់ខ្ញុំថា ប្រទេសខ្ញុំកំពុងខ្វះខាតច្រើន ពិតប្រទេសខ្ញុំជួបសង្រ្គាមជាបន្តបន្ទាប់ រាប់ឆ្នាំទើបតែងើបរួចមកបាន ប្រទេសខ្ញុំក្រទ្រព្យតែប្រទេសខ្ញុំមិនក្រចារឹក ប្រជាជនជាតិខ្ញុំ មិនលួចវប្បធម៌ របាំ ឫ សិល្បៈរបស់អ្នកណាមកធ្វើជារបស់ខ្លួនទេ ព្រោះដូនតាជាតិខ្ញុំបន្សល់ទុក វប្បធម៌ អរិយធម៌ឱ្យច្រើនណាស់ តែមានញាតិជិតខាងដូចអ្នកឯងនេះមកលួយយកទៅបែបធ្វើជា វប្បធម៌ខ្លួន យ៉ាងណាក៏ល្ខោនខោលដិតដាមជាប់បេះប្រជាជនខ្មែរហើយ ទោះអ្នកលួចបានឫមិនបានយ៉ាងណាក្តី ក៏ខ្ញុំនៅប្រកាន់ភ្ចាប់ថា ” សិល្បៈល្ខោនខោលជាទ្រព្យរបស់ខ្មែរដែរដូនតាទុកឱ្យ ” » ។

តារាពហុជំនាញរូបនេះ បានបន្ដទៀតថា ពាក្យច្រណែនគួរទុកប្រើលើពូជសាសន៍អ្នកវិញទើបត្រូវ គេមិនមែនប្រើលើម្ចាស់របស់ទេ ផ្ញើទៅញាតិជិតខាងប្រទេសផង សូមអភ័យទោសបើប៉ះពាល់អារម្មណ៍ងអ្នកណាម្នាក់ បញ្ជក់ តែមិនមែនសុំទោសពូជសាសន៍លួចចំលងនោះទេ #ល្ខោនខោលជារបស់ល្ខោនខ្មែរ ។

គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហាការលើកឡើងរបស់តារាសិល្បៈកររូបនេះបានលើកឡើង នៅក្នុងនោះមានមហាជនជាច្រើនអ្នកបានគាំទ្រចំពោះសម្ដីរបស់អ្នកនាង និងបានធ្វើការចែករំលែកបន្ដយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង។ ចុះចំពោះប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ ? ៕

Advertisement