ខ្វាន់ ឧស្សាមៈនី កំពុងបង្ហាញទំនាក់ទំនងស្នេហ៍ថ្មីជាមួយព្រះអង្គម្ចាស់រូបសង្ហាវ័យក្មេង

តាមរយៈសារព័ត៌មាន Tvpool ដែលទើបតែចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា តារាឯកស្រីល្បីឈ្មោះប្រចាំស្ថានីយទូរទស្ស​ន៍ប៉ុស្ដិ៍លេខ7 គឺនាង ខ្វាន់ ឧស្សាមៈនី ដែលទើបតែបែកបាក់ស្នេហាចែកផ្លូវគ្នាជាមួយតារាសម្ដែងប្រុស ហ្កហ្វ ភីតឆាយ៉ា និតិផៃសាកុន កាលពីពេលថ្មីៗនោះ នាងបានបង្ហាញទំនាក់ទំនងស្នេហ៍ថ្មីជាមួយទាយាទម្ចាស់សណ្ឋាគារលំដាប់ខ្ពស់ Renaissance Bangkok Ratchaprasong Hotel គឺ ព្រះអង្គម្ចាស់រូបសង្ហាវ័យក្មេង ព្រះនាម សៈរុស័ក្ដ ផានុផាន់ ( ศรุศักดิ์ ภาณุพันธ์ ) ឬនាមហៅក្រៅ ផេត គ្រីត។

បើតាមការបញ្ជាក់របស់សារព័ត៌មានដដែលនេះបានបន្ថែមថា ព្រះអង្គម្ចាស់វ័យក្មេងរូបនេះធ្លាប់ជាអតីតគូស្នេហ៍របស់បវរកញ្ញា គ្រីន អាប់សៈដាផន តែបានបែកគ្នាអស់រយៈពេលយូរក្រែលដែរមកហើយ និងបានចាប់អារម្មណ៍លើតារាឯកស្រី ខ្វាន់ ឧស្សាមៈនី ជាយូរមកហើយក្នុងនាមជាអ្នកគាំទ្រ។ តែនៅពេលនេះ តារាស្រី ខ្វាន់ ឧស្សាមៈនី បានបើកភ្លើងខៀវឱ្យព្រះអង្គម្ចាស់យ៉ាងពេញទំហឹងតែម្ដង។

សូមទស្សនារូបភាព គូស្នេហ៍ថ្មីរបស់តារាស្រី ខ្វាន់ ឧស្សាមៈនី ខាងក្រោមនេះ៖

Advertisement