តារាសម្ដែងស្រីថៃនាង អេមមី ចំណាយលុយ 3 លានបាត កែទម្រង់មុខឱ្យដូច ឈុំភូ អារីយ៉ា

តាមរយៈសារព័ត៌មាន Khaosod ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បន្ទាប់ពីតារាសម្ដែងស្រីសិចស៊ី នាង អេមមី អុមលៈវ៉ាន់ ព្យាយាមចំណាយលុយជាច្រើនវះកាត់ទម្រង់មុខរបស់ខ្លួនជាថ្មីនោះ ខណៈនេះបានប្រកាសថា នាងបានចំណាយលុយ 3 លានបាតបន្ថែមទៀត ហោះទៅកាន់ប្រទេសកូរ៉េ ដើម្បីវះកាត់ទម្រង់មុខឱ្យកាន់តែដូចតារាស្រី ឈុំភូ អារីយ៉ា ។

នាង អេមមី បានសម្រេចចិត្តធ្វើការវះកាត់ទម្រង់មុខជាមួយគ្រូពេទ្យកូរ៉េ តែដោយឡែករូបភាពដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមក្រោយពេលធ្វើការវះកាត់ថ្ងៃដំបូងនោះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្បែកមុខរបស់នាងមានសភាពហើមខ្លាំង និងមើលទៅគួរឱ្យខ្លាច ហាក់បីដូចជា នាងកំពុងមានប្រតិកម្មស្បែកមុខអីចឹងដែរ។ នាងបានសរសរបញ្ជាក់ថា « នេះ ក្រោយការវះកាត់ថ្ងៃទី 1 នៅមិនទាន់ហើមខ្លាំងទេ ក៏មិនមានអារម្មណ៍ឈឺចាប់ដែរ។ វាបានស្ដែងឱ្យដឹងថា គ្រូពេទ្យមានថ្វីដៃស្រាលបំផុតហើយ »។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមមើលរូបភាពតារាស្រីថៃរូបនេះ ខាងក្រោមនេះ៖

Advertisement