ម្ដងនេះ Rith Omega បញ្ចេញមតិប្រតិកម្មចំពោះការជ្រើមជ្រួលនឹងតារាថៃលោក វៀរ ស៊ុគុនឡាវ៉ាត់

នោះក្រោយពីមានតារាសម្ដែងខ្មែរ និងអ្នកលេងសង្គមហ្វេសប៊ុក បានធ្វើការរិះគន់ចំពោះតារាថៃ លោក វៀរ ស៊ុគុនឡាវ៉ាត់ ឥលូវនេះដល់វេន អ្នកដឹកនាំសម្ដែងប្រចាំទ្រនំថោន លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានបញ្ចេញមតិចំពោះរឿងនេះ និងប្រតិកម្មចំពោះហ្វេនកម្ពុជា ដែលទៅជ្រើមនឹងតារាថៃទាំងខុសទំនងវិញម្ដង។ លោកបានបង្ហោះសាររៀបរាប់ហូហែរនៅលើហ្វេសប៊ុកផ្ទាល់ ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះប្រធានបទក្ដៅគគុកនេះយ៉ាងខ្លាំង។

ប៉ុន្មានម៉ោងមុននេះ លោក Rith Omega បានសរសេរៀបរាប់ថា «ខឹងក៏ខឹងចុះ តែសូមបញ្ចេញយោបល់មួយ! ខ្ញុំឆ្ងល់តែប្អូនៗខ្មែរយើង ពេលនេះហេតុអ្វីជោរម្ល៉េះ ទៅជ្រើមនឹងពួកតារាថៃ Fan ឡើងផ្កាប់មុខ។ មិនមែនហាមមិនឲ្យគាំទ្រទេ វាជាសិទ្ធិបុគ្គល តែខ្ញុំឃើញទើសភ្នែកពេក សុំថត រត់តាមឡានសុំហត្ថលេខា ទាំងគេគេចចេញផង អីផង ប្រជ្រៀតគ្នាណែនពេញហ្នឹង តើមកពីអ្វី? គាំទ្រ ឬជំងឺជោរតាមគ្នា?»។

ម្ចាស់ហាងភេសជ្ជៈឆប់ឆាហ៍រូបនេះ «តារាខ្មែរយើងវិញ ពេលខ្លះគ្នាមើលមិនឃើញ ឬរវល់រឿងផ្ទាល់ខ្លួនមិនបានញញឹមដាក់ សុទ្ធតែនិយាយឲ្យគ្នា ជេរគ្នា ម៉ាអាពួកតារានៅក្រៅឫកម៉េស ត្រង់តារាគេធ្វើប៉ុណ្ណឹងហើយ នៅតាមឲ្យបាច់ផ្កាទៀត សួរតាមត្រង់ស្រឡាញ់ខ្លាំងឬយ៉ាង? ពេលខ្លះឃើញតារាខ្មែរមើលលើ មើលក្រោម ទទួលស្គាល់ថា តារាខ្មែរខ្លះគាត់ឫកមែន តែត្រឹមមួយចំនួនតូចទេ មិនទាំងអស់ទេ សូមកុំវាយតំលៃរួម ហើយសមត្ថភាពរបស់ពួកគាត់ ក៏ល្អមិនចាញ់តារាបរទេសដែរ»៕

Advertisement