កញ្ញា រឿន ស៊ីណាត ក្លាយជាបេក្ខភាព Miss Universe 2018 តំណាងឱ្យប្រទេសកម្ពុជា

ពិតជាមិនមែនរឿងធម្មតាឡើយ ទម្រាំតែក្តាប់បានឱកាសមួយៗនោះ ខណៈ កញ្ញា រឿន ស៊ីណាត ដែលជាជយលាភី បរវកញ្ញាឯកកម្ពុជាចំណាត់ថ្នាក់លេខ1 ក្នុងឆ្នាំ2017 ហាក់កំពុងសម្ងំ ហាត់ពត់លន់ដុំសមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីទៅបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ គឺនាងនឹងត្រៀមខ្លួនធ្វើជាបវរកញ្ញា តំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធីប្រកួតសម្រស់ លំដាក់ថ្នាក់ពិភពលោក «Miss Universe 2018»។ យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែធ្លាយដំណឹងមកថា នាងបានបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត «Miss Universe 2018» ហើយ។

កន្លងមកកញ្ញា រឿន ស៊ីណាត ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ខណៈនេះ នាងកំពុងតែត្រៀមខ្លួនទៅប្រកួត Miss Universe…ខណៈបច្ចុប្បន្ននេះ មានខាងផលិតកម្មច្រើន ដែលទាក់ទងមកឱ្យនាងទៅថត MV និងថតស្ពតផងដែរ ដូចជាខាង ផលិតកម្មសាន់ដេ និងផលិតកម្ម ហង្សមាស ប៉ុន្តែមិនអាចទទួលបាន ដោយសារតែនាងវរល់នឹងត្រៀមខ្លួន ក្នុងការហាត់រៀនបន្ថែម ដើម្បីចេញទៅប្រកួត «Miss universe» ប៉ុន្តែបើត្រឡប់មកពីប្រកួតវិញ អាចនឹងទទួលបាន។

គួរបញ្ជាក់ថា ត្រូវបានមហាជនដឹងថា នាងពិតជាមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ និងពោលពេញដោយសមត្ថភាពផ្នែកដើរម៉ូត ដោយនាង គឺជាបវរកញ្ញាឯក លេខ1 របស់ប្រទេសកម្ពុជា ក្នុងកម្មវិធី «Miss Cambodia 2017» ខណៈនៅប៉ុន្មានខែខាងមុខនេះ នាងនឹងតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួត «Miss Universe» នៅលើឆាកអន្តរជាតិ៕

Advertisement