Jennifer Lopez បិទកោះទាំងមូល ជប់លៀងពិធីខួបកំណើតវ័យ 49 ឆ្នាំ

តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយនៅពេលមុននេះបន្ដិច បានឱ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះនៅសហរដ្ឋអាមេរិកនាង Jennifer Lopez បានរៀបចំកម្មវិធីខួបកំណើតវ័យ 49 ឆ្នាំ យ៉ាងអឹកធឹកបំផុតនៅលើកោះមួយកន្លែងក្នុងប្រទេស បាហាម៉ា ។

យ៉ាងណាមិញ ក្នុងពិធីខួបកំណើតរបស់នាង ត្រូវបានគេដឹងថា មានការបិទកោះទាំងមូល ដើម្បីរៀបចំកម្មវិធីជាលក្ខណៈក្រុមគ្រួសាររបស់តារាចម្រៀងស្រីរូបនេះ និងមានការចូលពីសំណាក់មិត្តប្រុសមានរូបរាងសង្ហា ហើយវ័យក្មេងជាងនាងមានឈ្មោះថា Alex Rodriguez ។ បើតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម ធ្វីតតឺ គេមើលឃើញថា តារាចម្រៀងស្រីរូបនេះ បានបង្កភាពសប្បាយរីករាយជានឹងកូនភ្លោះ ជាពិសេសជាងនេះទៅទៀត នាងមានភាពស្អិតរមួតយ៉ាងខ្លាំងជាមួយសង្សារក្មេង ទាំងរាំរែក និងទាំងប្រលែងគ្នានៅលើឆ្នេរខ្សាច់ដ៏សក្បុសផងដែរ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង Jennifer Lopez ផ្តើមទំនាក់ទំនងស្នេហា មិនទាន់បានកន្លះឆ្នាំផង ក៏បង្ហើបប្រាប់ថាចង់មានកូន ជាមួយមិត្តប្រុស រូបសង្ហា Alex Rodriguez ។ វាស្តាប់ទៅ ហាក់ដូចប្រថុយប្រថានណាស់ ដែលតារាចម្រៀងវ័យ49ឆ្នាំ រូបនេះ ចង់មានកូនជាមួយ Alex Rodriguez ទាំងដែលមិនទាន់រៀបការ តែមិត្តភក្ករបស់នាង បានប្រាប់ព័ត៌មានពី Hollywoodlife ថាតារារូបនេះ ចង់មានកូនពិតមែន ព្រោះស្រលាញ់មិត្តប្រុសថ្មី Alex នេះខ្លាំង ។ Lopez បានណែនាំ Alex ឱ្យកូនភ្លោះអាយុ9ឆ្នាំ Emma និង Max បានស្គាល់តាំង ចាប់ផ្តើមទំនាក់ទំនង ភ្លាមមកម្លេះ ហើយអតីតស្វាមី Marc Anthony ក៏រីករាយផងដែរ ដែលឃើញនាង មានសុភមង្គល ៕

Advertisement