ក្មេងក្រុមជ្រូកព្រៃទី 5-6-7-8 បានចេញពីរូងភ្នំថាំលួងថ្ងៃម្សិលមិញនេះ

តាមរយៈសារព័ត៌មាន Thairath បានចេញផ្សាយនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា នៅវេលាម៉ោង 19 និង 15 នាទីយប់ អ្នកសារព័ត៌មានបានរាយការណ៍មកថា ក្រុមកងទ័ពជួយសង្គ្រោះ និង ក្រុមអ្នកជ្រមុជទឹកបរទេស បានសម្រេចប្រតិបត្តិការណ៍ទី 2 ក្នុងការនាំយកឈុតទី 2 ដែលរួមមានក្មេងៗនៅក្នុងក្រុមកីឡាបាល់ទាត់ជ្រូកព្រៃសមាជិកទី 6-7-8 ចេញពីរូងភ្នំថាំលួង ស្រុក ម៊ែសាយ ខេត្ត ឈៀងរ៉ាយ បានដោយសុវត្ថិភាព។ នៅក្នុងនោះ អ្នកដែលបាននាំចេញមកដំបូងនៅក្នុងថ្ងៃដដែលគឺ ក្មេងជ្រូកព្រៃទី 5 បានចេញពីរូងភ្នំនាវេលាម់ៅង 17 និង 05 នាទីល្ងាច។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានចេញមកពីរូងភ្នំ ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យរាងកាយរួចរាល់ ទើបបាននាំបញ្ជូនទៅមណ្ឌុលសុខភាពជាមុនសិន ដើម្បីឱ្យគ្រូពេទ្យជំនាញធ្វើការត្រួតពិនិត្យសុខភាពម្ដងទៀត មុនពេលបន្ដដំណើរទៅកាន់មន្ទីរពេទ្យធំនៅក្នុងខេត្ត ឈៀង រ៉ាយ ដែលនៅទីនោះ បានត្រៀមបន្ទប់សម្រាកព្យាបាល និងគ្រូពេទ្យជំនាញៗរួចជាស្រេច។

សូមជម្រាបបន្ថែមថា មកទល់ពេលនេះម៉ោងនេះ នៅមិនទាន់មានការបញ្ជាក់អំពីផែនការទី 3 នៅឡើយទេ ដែលខណៈនេះអ្នកនៅសល់មានចំនួន 5 នាក់ទៀត រួមទាំងគ្រូបង្វឹកផងដែរ។ យ៉ាងណាមិញប្រតិបត្តិការណ៍ទី 3 រំពឹងទុកថា នឹងធ្វើយ៉ាងលឿនជាទីបំផុត៕

Advertisement