ថៃប្រកាសបិទផ្លូវត្រៀមទទួល « ក្រុមជ្រូកព្រៃ » ឈុតទី2នារសៀលនេះ

តាមរយៈសារព័ត៌មានថៃ Teenee មុននេះបន្ដិចបានឱ្យដឹងថា ខណៈវេលាម៉ោង 15 រសៀលនេះ អ្នកសារព័ត៌មានថៃបានរាយការណ៍​មកថា មានការប្រកាសឱ្យបិទផ្លូវចាប់ពីវេលាម៉ោង 15 និង 00 នាទី នៅម្ដុំមុខផ្លូវសាលារៀន និងផ្លូវទៅកាន់មន្ទីរពេទ្យ ដែលត្រៀមជួយសង្គ្រោះ « ក្រុមជ្រូកព្រៃ » ឈុតទី2នារសៀលនេះតែម្ដង។

បើតាមការគូសបញ្ជាក់ពីអ្នកជំនាញ និងគ្រូពេទ្យជួយសង្គ្រោះបានបង្ហើបឱ្យដឹងថា បន្ទាប់ចំណាយពេលប្រតិបត្តិការណ៍គម្រោងទី 2 ចាប់តាំងពីវេលាម៉ោង 11ព្រឹក រហូតមកទល់ពេលនេះ « ក្រុមជ្រូកព្រៃ » បានធ្វើដំណើរមកបានពាក់កណ្ដាលផ្លូវហើយ។ ដំណឹងល្អដែរមនុស្សជាច្រើនទន្ទឹងផ្លូវដំណើរជួយសង្គ្រោះឈុតទី2 នេះ នឹងសម្រេចតាមការគ្រោងទុកមកដល់នៅពេលសៀលនេះ នៅក្នុងនោះ ក៏មានដំណើរនៃលោក នាយករដ្ឋមន្ត្រីថៃ ប្រាយុធ ចាន់អូឆា ចូលរួមគ្រប់គ្រងស្ថានការណ៍ដោយផ្ទាល់ នាវេលាម៉ោង 17 និង 00 នាទីល្ងាចនេះ ៕

Advertisement