វែកមុខវិរៈបុរសពិតប្រាកដ ( Hero ) បានជួយសង្គ្រោះជីវីតទាំង 13 រូប​ ដំបូងបង្អស់នៅក្នុងរ៉ូងភ្នំថាំលួង

តាមរយៈសារព័ត៌មាន​Teenee បានចេញផ្សាយនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា រយៈពេលជួយសង្គ្រោះក្រុមជ្រូកព្រៃជីវិតទាំង 13 រូប នៅក្នុងរ៉ូងភ្នំ ថាំលួង ខេត្ត ឈៀងរ៉ៃ អស់រយៈពេល 9-10 ថ្ងៃមកនេះ ប្រជាជនថៃ បានសាទរចំពោះដំណឹងរស់រាននៅមានជីវិតរបស់ទាំងអស់គ្នា ដែលបានជាប់នៅក្នុងរ៉ូងភ្នំ តែទន្ទឹមនឹងនោះ ក៏មិនទាន់បានជ្រាបអំពីវិរៈបុរសពិតប្រាកដ ដែលបានរកឃើញទីតាំង និងបានទៅជួយសង្គ្រោះក្មេងដំបូងគេបង្អស់នៅឡើយទេ។

បើតាមការបញ្ចេញរបស់សារព័ត៌មានខាងលើនេះ បានឱ្យដឹងថា វិរៈបុរសពិតប្រាកដ ដែលបានទៅជួយនិងជួប ក្មេងៗទាំង 12 នាក់ និងលោកបង្វឹកម្នាក់ ដំបូងគេបង្អស់នោះគឺ « ក្រុមអ្នកជ្រមុជទឹកពីប្រទេសអង់គ្លេស World Best Cave Diver» ដែលត្រូវបានទម្លាយរឿងដោយគណនីធ្វីតតឺឈ្មោះថា XIIIXKIMNOOT។ បើតាមការទម្លាយនៅលើធ្វីតតឺ បានសរសេរយ៉ាងដូច្នោះថា « សូមអរគុណអ្នកជ្រមុជទឹកនៅក្នុងរ៉ូងភ្នំមកពីប្រទេសអង់គ្លេស ដែលពួកគេបានដឹកនាំក្រុមតម្រង់ទិសចេញពីឆ្នេរសមុទ្រផាត់ថាយ៉ា រហូតដល់សល់ត្រឹមតែមនុស្ស 2 នាក់ ដែលត្រូវបានអ្នកដទៃគិតថា បាត់ខ្លួនទៅទាំងមិនត្រឡប់មកវិញនោះ បានបង្ហាញមុខហើយ សូមអរគុណដល់ការសង្គ្រោះក្មេងៗ ទាំងដែលអ្នកទាំងអស់គ្នាបានធ្វើដំណើរយ៉ាងវែងឆ្ងាយ ពិតជាស័ក្ដសមឈ្មោះ Best cave diver ពិតមែន​»។

គួរបញ្ជាក់ផងដែរថា ខណៈនេះ ក្រុមជួយសង្គ្រោះ កំពុងត្រៀមជួយក្មេងៗតាមរយៈ 8 ដំណាក់កាលចុងក្រោយបន្ថែមទៀត ដែលគ្រោងចំណាយពេលប្រមាណជាមួយសប្ដាហ៍បន្ថែម និង បានកំពុងអំពាវនាវស្នើរសុំជំនួយ អ្នកដែលមាន ក្បាំងមុខជ្រមុជទឹកខ្នាតតូចចំនួន 13 បន្ថែម ដើម្បីបំពាក់ឱ្យក្រុមក្មេងកំពុងជាប់ក្នុងរ៉ូងភ្នំ៕

Advertisement