នាំគ្នាមកស្គាល់តួអង្គចាស់ៗនៅក្នុងរឿងភាគល្បី « រសជាតិជីវិត »

នៅចាំពួកគាត់ទេ! តួអង្គសំខាន់ៗ ក្នុងរឿង «រសជាតិជីវិត» ពេលនេះមកជួបជុំគ្នាម្តងទៀត បន្ទាប់ពីរឿងចេញផ្សាយកន្លងទៅបានរយៈពេល14ឆ្នាំមកហើយ។ ជឿជាក់ថាទស្សនិកជននៅចាំមិនភ្លេច ខ្សែភាពយន្តដ៏ល្បីកាលពីអំឡុងឆ្នាំ2004 គឺរឿង «រសជាតិជីវិត» ដែលចូលរួមសម្តែងដោយតារាប្រុសស្រីដូចជា កែវ ពេជ្រពិសី , ដុកទ័រ រិទ្ធិ, លោក កែវ ង៉ែត (បូរ៉ា) , អ្នកនាង ម៉ែន ម៉ាឡៃ , លោក ពិសិដ្ឋ និងអ្នកគ្រូពេទ្យ កញ្ញា ជាដើម ដែលរួមដៃគ្នាថតរឿងដ៏ល្អបែបអប់រំក្នុងការរស់នៅក្នុងសង្គម ផ្តល់ជាគំនិត ការសម្រេចចិត្ត ជាពិសេសក៏បានបញ្ចូលចំនេះដឹងខាងការថែទាំរក្សាសុខភាពទៀតផង។

លោក Matthew Robinson អ្នកដឹកនាំរឿង និងជាម្ចាស់ផលិតកម្ម ខ្មែរមេគង្គ បានបង្ហោះរូបភាពចាស់ៗដែលបង្ហាញពីសកម្មភាពថតរឿង «រសជាតិជីវិត» និងបង្ហើបថា រឿង «រសជាតិជីវិត»  មានទាំងអស់ 100 ភាគ ដែលជារឿងភាគអប់រំបានោផ្សាយចេញនៅលើកញ្ចក់ទូរទស្សន៍ មានប្រជាប្រិយភាពល្បីល្បាញជាងគេនៅក្នុងថ្ងៃទី 6 ខែ ឧសភា ឆ្នាំ 2004 ។ ឥឡូវនេះក្នុងឆ្នាំ 2018 ហើយ តារាសម្ដែងទាំងអស់នៅក្នុងរឿងនេះ បានវិលត្រឡប់មកជួបជុំគ្នាវិញនៅក្នុងកម្មវិធីសម្ភាសន៍របស់​ BBC តែជាអកុសល អ្នកគ្រូពេទ្យ ម៉ាឡៃ អវត្តមាន ដោយសារតែនាង បានទៅរស់នៅប្រទេសអូស្ដា្រលីហើយ។

ពិតជាប្លែកអារម្មណ៍ និងធ្វើឱ្យអ្នកគាំទ្រតារាក្នុងរឿង« រសជាតិជីវិត » រំភើបទប់អារម្មណ៍មិនបាន ខណៈបានបង្ហាញខ្លួនជាថ្មី និងបានមកជួបជុំគ្នា​ ថតរូបជាមួយគ្នាម្តងទៀតបែនេះ មហាជនអ្នកគាំទ្រពិតជាមានការនឹករលឹកដល់តារាសម្ដែងទាំងអស់នោះជាខ្លាំងណាស់ រហូតអ្នកខ្លះលើកឡើងថា ពួកគាត់មិនប្រែប្រួលច្រើនទេ គ្រាន់តែរៀងចំណាស់បន្តិច តែនៅស្អាត និងសង្ហា ដដែល។

សូមទស្សនាកម្ររូបភាពរបស់ពួកគាត់ខាងក្រោម៖

Advertisement