លោក អ៊ឹម ជីវ៉ា និងអ្នកនាង ចន ច័ន្ទលក្ខិណា ខ្នះខ្នែងរៀបចំបុណ្យសព ឌីជេ អាលីយ៉ា

នៅក្នុងពិធីបុណ្យសពរបស់តារាសម្ដែងស្រី អ្នកនាង អាលីយ៉ា គេកត់សម្គាល់ឃើញមានតារាសិល្បៈជាច្រើន ព្រមទាំងអ្នកសារព័ត៌​មានជាច្រើនរូបទៀត បានចូលរួមគោរពវិញ្ញាណក្ខន្ធជាលើចុងក្រោយ តែយ៉ាងមិញ តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា និងប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខ ប្រកាសទទួលជួយរៀបចំទាំងស្រុង នូវពិធីបុណ្យសពរបស់តារាស្រី ឌីជេ អា លីយ៉ា ខណៈដែលសពក៏ត្រូវធ្វើពិធីបូជា នៅរសៀលម៉ោង 3 ថ្ងៃទី 28 ខែមិថុនា ម្សិលមិញនេះ។

លោក អ៊ឹម ជីវ៉ា បានប្រកាសនៅលើគណនីហ្វេសប៊ុកថា «សូមជូនដំណឹងដល់ បងប្អូនមហាជន និងសារព័ត៌មានទាំងអស់មេត្តាជ្រាបថា ខ្ញុំបាទ អ៊ឹម ជីវ៉ា និងបងស្រី ចន ច័ន្ទលក្ខិណា និងទៅចូលរួម និងជួយចាត់ចែងបុណ្យសព អាលីយ៉ា នៅម៉ោង១១ព្រឹកនេះ។ សូមបញ្ជាក់ដែរថា ក្នុងពិធីបុណ្យសពនេះ សប្បុរសជនដែលជួយដល់បុណ្យសព អាលីយ៉ា គឺជួយចេញថ្លៃមេនបូជាសព និងថ្លៃផ្កា មាន កញ្ញា ឌួង ហ្សូរីដា និងលោកស្រី ងិន ម៉ារីយ៉ា។

លោកនិយាយទៀតថា «ចំណែករោងបុណ្យ បបរបុណ្យ និងកម្មវិធីទាំងមូល គឺអ្នកបង ចន ច័ន្ទលក្ខិណា ប្រធានសមាគមនសិល្បករ និង ខ្ញុំបាទ អ៊ឹម ជីវ៉ា ក្រុមប្រឹក្សាសមាគមសិល្បករខ្មែរ ជាអ្នករ៉ាប់រងទទួលបន្ទុកទាំងអស់ បានន័យថា បើខ្វះខាតលុយប៉ុន្មាន សមាគមជាអ្នកជួយចេញជំនួសទាំងអស់។ រីឯកាបូជាសព និងត្រូវបូជាសព អា លីយ៉ា នឹងធ្វើនៅរសៀលថ្ងៃនេះ នៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»។

គួរបបញ្ជាក់ផងដែរថា ក្រៅ​ពី​មាន​ការ​ជួយ​ពី​សមាគម​សិល្បករ​ខ្មែរ​ ក៏​មាន​សប្បុរស​ជន​មួយ​ចំនួន​ជួយ​ដល់​ពិធី​បុណ្យ​សព​ អាលីយ៉ា រួមមាន​ដូច​ជា សិល្បករ​សិល្ប​ការិនី​​បាន​រៃអង្គាស​គ្នា​ ប្រពន្ធ​តារា​សម្ដែង​ ស៊ុក សុភា ម្ដាយ​ ថៃ នរៈពិទូ ជាដើម។ មុន​ពេល​​បិទ​ភ្នែក​លា​ចាក​លោក​ទៅ សមាគម​សិល្បករ​ខ្មែរ​​ ក៏​បាន​ជួយ​ដល់​ អាលីយ៉ា ជាង​1​លាន​រៀល។ លោក អ៊ឹម ជីវ៉ា បន្ថែម៕

Advertisement