អ្នកនាង គង់ ចាន់ស្រីមុំ សម្ញែងសាច់ក្បាលពោះ ជិតដល់ថ្ងៃសម្រាលហើយ!!

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ ប៉ុន្មានម៉ោងមុននេះបន្ដិច បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយដោយបានបញ្ចេញសាច់ក្បាលពោះដ៏ស្រស់ស្អាតរាងសិចស៊ីបន្តិច ខណៈដែលគភ៌របស់អ្នកនាងកាន់តែជិតគ្រប់ខែមែនទែនហើយ។

អ្នកនាងបានបង្ហើបប្រាប់ពីពេលកំណត់ថ្ងៃប្រសូតនៅលើហ្វេសប៊ុកខ្លួនថា «រូបរាងកំប៉េង​ កំប៉ោង​ ដ៏មានន័យ…​ក្បាលពោះធំដ៏គួរឱ្យស្រឡាញ់​…កម្រឆ្លងកាត់​ និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងទាំងពីរនាក់​ជិតបានជួបគ្នាហើយ បេះដូងអន្ទះសាខ្លាំងចង់ជួបមុខ ចង់ស្ទាប​ ចង់អង្អែល​ ចង់ថ្នាក់​ ចង់ថ្នម​ ពេញបេះដូង បាន35សប្តាហ៍​ ជួបគ្នាខែកក្កដា​ហើយណាព្រះនាងតូច»។ នេះបានសេចក្ដីថា តារាស្រីរូបនេះនឹងសម្រាលកូនស្រីចំថ្ងៃទី7 ខែកក្កដា ខាងមុខនេះតែម្ដង។

គួរកត់សម្គាល់ថា បើទោះជាតារាស្រីរូបនេះមានពោះធំយ៉ាងក៏ដោយ តែគេមើលឃើញថា សាច់ពោះរបស់អ្នកនាង នៅតែស្អាតគ្មានស្នាមសង្វារទេ។ ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាស្រីរូបនេះកាលពីមិនទាន់មានស្វាមី នាងពិតជាមានរូបសម្ផស្ស​ស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញចិត្តបុរសៗជាច្រើននាក់ឱ្យលង់ក្នុងសម្រស់របស់អ្នកនាងទៀតផង ហើយបើទោះជាពេលនេះ អ្នកនាងមានស្វាមីហើយក្ដី ក៏អ្នកនាងនៅតែថែរក្សាសម្រស់បានស្អាតដដែល។ ​ខណៈ​កាន់តែ​ជិត​ដល់​ថ្ងៃ​សម្រាល អ្នក​ម្ដាយ​សម័យថ្មី គង់ ច័ន្ទ​ស្រីមុំ កាន់តែសម្ញែងសាច់​ក្បាលពោះ​យ៉ាង​ស៊ី​អារម្មណ៍​ម្ដងហើយម្ដងទៀត បង្កឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន។ លើសពីនេះ គង់ ច័ន្ទ​ស្រីមុំ ក៏បាន​រំលេច​ភាព​ផ្អែមល្ហែម​យ៉ាង​ស្អិតល្មួត​ជាមួយ​ស្វាមី​សំណព្វចិត្ត ដែល​បង្ហាញឱ្យឃើញ​ពី​សុភមង្គល​យ៉ាង​ពេញទំហឹង​តែម្ដង៕

Advertisement