ក្ដៅៗ ! ព្រះកាយច័ន្ទ ចេញសារពន្លះអ្នកសិល្បៈចូលចិត្តនិយាយដើមគេ

ផ្អើលពេញហ្វេសប៊ុក ខណៈតារាសម្ដែងស្រីមានឈ្មោះបោះសំឡេងកញ្ញា ព្រះកាយច័ន្ទ បានបង្ហោះសារពន្លះបុគ្គលនិយមចូលចិត្តនិយាយដើមគេ កាច់កុងរូបនាងនៅក្នុងវិថីសិល្បៈស្ទើរតែមិនអាចដកដង្ហើម តែអ្វីធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ខ្លាំងបំផុតទៀតនោះគឺ តារាស្រីបានបង្ហើបឈ្មោះតារាស្រីពីរដួងផ្សេងទៀត ដែលមានបំណងល្អ និងជួយជាជំហរជួយនាងនៅក្នុងចង្កោមសិល្បៈ។ យ៉ាងណាមិញ ជាមួយនឹងសារ ដែលតារាចម្រៀង និងសម្ដែងរូបនេះ បានបង្ហោះគឺពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។

កញ្ញា ព្រះកាយច័ន្ទ បានសរសេរសារថា « ឈប់បានឈប់ទៅណា សម្រាប់អ្នកចូលចិត្តនិយាយដើមគេ។ និយាយដើមគេហ្នឹង បានអីមកវិញបានមាសទេ?បានប្រាក់ទេ? បើបានខ្ញុំសុំនិយាយដែរ តែបើតាមឃើញកន្លងមកដូចជាគ្មានបានអីមកវិញទេ ក្រៅពីបាត់បង់កិត្តិយសខ្លួនធ្វើឱ្យខ្លួនថោកដោយមិនដឹងខ្លួន »។ នាងបានបន្ដថា « សុំទោសដែលឮពាក្យចាស់និយាយទេថា( មនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្ស100នាក់បានទេ) ចរិតមនុស្សខុសៗគ្នា ពេលខ្លះយើងរុះរាយគេថា យើងហាច់ ។ យើងស្រគត់ស្រគម់គេថា យើងឫកពារចរិតតួឯក ចិត្តមនុស្សស្មានមិនត្រូវ។ ដូច្នេះហើយកុំវាយតម្លៃមនុស្សត្រឹមតែសម្បកក្រៅ កុំវាយតម្លៃមនុស្សទាំងដែលយើងមិនស្គាល់គេច្បាស់។ ឈប់បានឈប់ទៅណាអ្នកសិល្បៈនិយាយដើមអ្នកសិល្បៈដូចគ្នាបែបនេះ វាអាក្រក់មើលណាស់អ្នកទាំងអស់គ្នា ចាំណាថា ចរិតមនុស្សមិនអាចវាយតម្លៃបានត្រឹមតែ1ថ្ងៃនោះទេ វិថីសិល្បះមិនខុសពីរឿងកុនដែលអ្នកទាំងអស់គ្នាមើលទេណា។ ជឿខ្ញុំកាច់កុងល្អមុន អាក្រក់ក្រោយ (តែក៏មានអ្នកដែលគេល្អដែរ) »។

អូហូ! ពិតជាមិនធម្មតាពិតមែន នៅក្នុងសិល្បៈអ្នកណាដែរថា មានរឿងល្អៗនោះ មើលតែរឿងល្ខោនទៅក៏ដឹងដែរ។ សូម្បីតែតារាស្រីរូបនេះ ក៏អះអាងថា អ្នកសិល្បៈក៏ចេះកាច់កុង ច្រណែនគ្នាដែរ។ ទន្ទឹមនឹងនេះ កញ្ញា ព្រះកាយច័ន្ទ តារាដ្រាម៉ា បានបញ្ជាក់ចុងក្រោយ អ្នកដែលនាងសម្លឹងឃើញមានទង្វើល្អ ដែលគួរឱ្យនាងសរសើរនោះថា « ជាពិសេសគឺបងស្រីសម្លាញ់របស់ខ្ញុំ ម៉ាក់សែន សូនីតា ដែលតែងតែជួយប្អូនលើវិថីសិល្បះនេះ នឹងបងសម្លាញ់ ដួង ម៉ានិច ដូចគ្នា » នោះហើយ ៕

Advertisement