នោះ!!  តន់ ច័ន្ទសីមា ប្រតិកម្មយ៉ាងខ្លាំងចំពោះសារព័ត៌មានក្នុងស្រុកផ្សាយព័ត៌មានមិនពិតពីនាង

នៅពេលថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទ សីមា បានចេញវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រិះគន់ចំៗយ៉ាងខ្លាំងចំពោះគេហទំព័រសារព័ត៌មានក្នុងស្រុក ដែលបានចេញផ្សាយមិនពិតពីនាង ដោយបានសរសេរថា នាងស្រវឹងហើយបើករថយន្ដបុកគេ និងជ្រុលទៅបុករបងវត្តបន្ដទៀត នោះបើតាមសម្ដីតារាស្រីរូបនេះ បាននិយាយនៅក្នុងវីដេអូ។ យ៉ាងណាមិញ នាងក៏បានបកស្រាយពីហេតុការណ៍ច្បាស់លាស់ នាថ្ងៃកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ។

គួររំឭកផផងដែរថា ក្រោយពេលកើតហេតុភ្លាមៗ តារាចម្រៀងស្រីរូបនេះបានប្រាប់ ប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានថា ខ្លួន និងមិត្តភ័ក្តិជាច្រើននាក់ទៀត ទើបតែចេញពីពិធីខួបកំណើតបានបើករថយន្ត Lexus ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ284 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ173 តែបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត Camryពណ៌ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ173 ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនមកបុក ទើបមិនទាមទារសំណង ហើយភាគីខាងរថយន្ត Camry វិញ ក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿងនៅមុខសមត្ថកិច្ចតែម្ដងទៅ។

ចង់ដឹងថា តារាស្រី តន់ ច័ន្ទសីមា ចេញមុខបកស្រាយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងយ៉ាងណានោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement