រំភើបចិត្ត!! ខណៈឃើញតារាចម្រៀង ប៊ុត សីហា ងាកមកចូលរួមកិច្ចការសង្គម

នៅពេលថ្មីនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ប៊ុត សីហា បានមើលឃើញថា មានតារាចម្រៀងប្រុសស្រី​ល្បី​ឈ្មោះ​ជាច្រើន​នឹងបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជួប​ជុំសំណេះ​សំណាល​សាក​សួរសុខ​ទុក្ខ និងរួម​គ្នា​ធ្វើ​សកម្មភាព​សង្គម​មួយ​ចំនួនទៀត​ជាមួយ​ក្មេងៗ​នៅសាលា​ដូងស្ថិត​នៅលើ​ភ្នំគិរីរម្យ។ នៅក្នុងនោះលោក ប៊ុត សីហា បានចូលរួមកិច្ចការជាមួយ​អង្គការ IKARE និងក្រោម​ការ​ចូល​រួមស្ម័គ្រ​ចិត្ត និងបរិច្ចាក​ថវិការ​ផ្ទាល់ខ្លួន​ពីសំណាក់​សិល្បករ​ដើម្បីសម្រួល​ទុកលំបាក​របស់​ក្មេងៗ​ដែលរស់​នៅតំបន់​នោះ។

លោក ប៊ុត​ សីហា បានសរសេរប្រកាសប្រាប់មហាជនកាលពីថ្ងៃម្សិលមិញនៅលើហ្វេសប៊ុកខ្លួនថា « សួរស្តីពុកម៉ែបងប្អូន! តោះស្អែកជួបគ្នាម៉ោង7ព្រឹកនៅរង្វង់មូលចោមចៅ ហើយជុំគ្នាចេញតែម្តង។ បងប្អូនមិនបានទៅបើមានអីចូលរួមយកមកខ្ញុំ សីហា ចាំយកទៅ មានទឹកសុទ្ធក៏យកបាយ1ប្រអប់ក៏យក ត្រីខកំប៉ុង មីកញ្ចប់ ត្រីសាច់ សៀវភៅ សម្ភារៈផ្សេងៗ អ្វីក៏ដោយឱ្យតែយកមកខ្ញុំយកទៅចែកក្មេងៗនៅលើភ្នំទាំងអស់។ តោះស៊ែមួយៗជួបគ្នាណាគិរីរម្យស្អែក។ អ្នកណាមានអត់ស្អែកដល់ហើយ ហើយត្រូវការបន្ទះសូឡាជាច្រើនចាំបាច់ណាស់។ អូខេ! កម្មវិធីសប្បុរសធម៌មិនដែលសូវបានធ្វើទេ (លូវចូលរួមជាមួយIKARE ) ម្តងកុំខ្វល់សំខាន់វគ្គសប្បាយហើយ»។

គួបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌នេះសង្កេតឃើញមានតារាចម្រៀងដួងនឹងបង្ហាញ​វត្តមាន ធ្វើការងារ​សង្គម​មួយចំនួន​មាន​ដូចជា លោក ប៊ុត សីហា , លោក ដួង វីរៈសិទ្ធិ, កញ្ញា នាង គន្ធា, លោក នាង សុគន្ធ, លោក យឹម យន ជាដើម។ លោក ប៊ុត សីហា​ បានបញ្ជាក់​លើគណនីយ​ផ្ទាល់ខ្លួន​បន្ថែម ដោយ​ស្នើឲ្យមាន​ការចូល​រួម​ពីសំណាក់​សប្បុរស​ជនដើម្បី​ជួយ​ជាសម្ភារៈ អាហារ ជួយ​ដល់កុមារ​ដែល​កំពុងសិក្សា​នៅ​តំបន់​នោះ និងកំពុង​ប្រឈម​នឹងការ​ខ្វះខាត។ កម្មវិធី​ជួបជុំ​នេះក៏​នឹងធ្វើការ​ប្រមូលថវិកា​ដើម្បីទិញ​ជាផ្ទាំង​បន្ទះសូឡា​សម្រាប់​ផ្គត់ផ្គង់​ចរន្ត​អគ្គីសនី​នៅក្នុង​សាលា​ផងដែរ៕

Advertisement