ពៅ បញ្ញាពេជ្រ សរសេរលើកទឹកចិត្តខ្លួនឯង រហូតធ្វើឱ្យអ្នកគាំទ្រស្រក់ទឹកភ្នែក

ប៉ុន្មានម៉ោងមុននេះបន្ដិច អតីតតារាចម្រៀងស្រីល្បីឈ្មោះ ពៅ បញ្ញាពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបានសរសេររៀបរាប់ពីការលំបាក ការបាក់ទឹកចិត្ត ការតស៊ូនៅក្នុងជីវិតរបស់នាងឱ្យមហាជនអ្នកគាំទ្របានជ្រាប។ តែយ៉ាងណាមិញ អត្ថន័យនៃសារនោះ មិនមែនត្រឹមតែលើកទឹកចិត្តសម្រាប់តែរូបនាងផ្ទាល់ប៉ុណ្ណោះទេ តែសារនោះថែមទាំងបានលើកទឹកចិត្តអ្នកគាំទ្ររូបនាងទៀតផង។

នាងបានរៀបរាប់ថា «មុនដំបូងខ្ញុំធ្លាប់តែដើរបាន ចង់រត់ក៏បាន ចង់ទៅណាទៅបានភ្លាម តែដល់ពេលអង្គុយលើរទេះបែបនេះ មានអារម្មណ៍ថាខ្មាសគេ ដូចខ្លួនឯងជាមនុស្សចម្លែកខុសគេ តែបើគិតឱ្យដល់ទៅ អ្នកណាមួយដែលជួបរឿងល្អរហូតនោះ មិនអាចទេ មានមនុស្សជាច្រើនដែលលំបាកជាងយើងទៅទៀត អ៊ីចឹងមានតែរៀនទទួលស្គាល់ការពិត ហើយតាមដំណើរជីវិតចុះ!!»។

អានហើយ ពិតជាមានអារម្មណ៍ក្ដុកក្តួលយ៉ាងខ្លាំង រហូតដល់អ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា «តាមមើលរូបរាងបងស្រី ខ្ញុំគិតថាប្រាកដជាដើរបាននៅថ្ងៃខាងមុខ ព្រោះសាច់ឈាមនៅស្រស់ថ្លាទាំងអស់ បងស្រីព្យាយាមព្យាបាល និងម៉ាស្សាច្បាស់នឹងជា!!! ខ្ញុំជឿជាក់ និងជូនពរឆាប់ជា!!! »។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

Advertisement