សាន សុម៉ាលី ប្រកាសជំហរមិនដកពាក្យបណ្ដឹង និងត្រូវរកយុត្តិធម៌ជូនប្អូនប្រុស

ជាបន្តបន្ទាប់ក្នុងករណីប្អូនប្រុសតារាសម្ដែងស្រី សាន សុម៉ាលី ជួបគ្រោះថ្នាក់ចរាចរណ៍ដែលអាចមានជាប់ទាក់ទងជាមួយលោក ជា ស្រួច ដោយសារតែអតីតអ្នកប្រដាល់រូបនេះបានទាក់ទងប្អូនប្រុសនាង និងបានទៅដើរលេងជាមួយគ្នា ហើយតារាស្រីរូបនេះបានសង្ស័យថា ជាអំពើឃាតកម្ម និងបានដាក់ពាក្យបណ្ដឹងទៅសមត្ថ​កិ​ច្ចខេ​ត្ត​ឧ​​ត្តរ​មា​ន​ជ័​យ។

ជាក់ស្ដែងនៅពេលថ្មីៗនេះ លោក ជា ស្រួច បានសរសេរនៅលើហ្វេសប៊ុកបន្តថា លោក​បា​ន​ចូ​លបំ​ភ្លឹ​រឿ​ង​រា​វ​ចប់​ស​ព្វ​គ្រ​ប់​ហើ​យ និង​ស​ប្បាយ​ចិ​ត្ត​យ៉ា​ង​ខ្លាំ​ង​ដោ​យ​សា​រ​តែ​ឃើញ​ប​ង​​ៗ​​សមត្ថ​កិ​ច្ចខេ​ត្ត​ឧ​​ត្តរ​មា​ន​ជ័​យបានប្រឹ​ង​ប្រែង​ធ្វើ​កា​រ​ដោ​យ​ភា​ពយុ​​ត្តិ​ធ​ម៌សម្រាប់រូ​ប​ខ្ញុំ​នា​ថ្ងៃនោះ ពិ​ត​ជា​ស័​ក្តិ​​សមជាសមត្ថកិ​ច្ច​គំ​រូ ​​និ​ងរ​​ក​ភាព​យុ​ត្តិ​ធ​​ម៌​ជូ​ន​ប្រជា​ជ​ន​ដ៏​ល្អមែន​​។ បើទោះបីជាការរៀបរាប់របស់លោក ជា ស្រួច​ នៅលើបណ្ដាញសង្គមបែបនេះក៏ដោយ តែការកាន់ប្រកាន់ជំហររបស់តារាស្រី សិចស៊ី សាន សុម៉ាលី ក្នុងការរកយុត្តិធម៌ជូនប្អូនប្រុស ក៏នៅតែមិនបានបញ្ចប់ដោយងាយៗដែរ។ នាងនិយាយថា « មិន​​អា​​ចដ​ក​​ពា​​​ក្យ​ប​​ណ្តឹ​ងបា​​នទេ​​បង ​ម​នុ​ស្ស​ណា៎ ​មិ​ន​មែ​ន​ស​ត្វ​ទេ​ប​ង​ ច្បា​​ប់​មា​នប​ង! ​​ហើយ​ខ្ងុំ​ក៏អ​ត់​បា​ន​ទា​ន់​​ចោ​ទ​ប​ង​ឯងដែ​រ​ ប​ង​កុំ​ម​ក​និ​យា​យ​បែ​ប​នេះ​ បង​គួ​រ​តែ​យ​ល់​ហើ​យ ​ប​ង​ស្គា​ល់​គ្រួ​សារ​ខ្ញុំជា​ង​3​0​ឆ្នាំ​ ហើ​យ​ប​ង​ថា​ពុ​ក​ ​ម្តាយ​ខ្ងុំ​យ៉ា​ង​ម៉េ​ច​ ​គាត់​ចា​ស់​ៗ​ហើ​យ​​ទេវ​តា​​មា​ន​ភ្នែ​ក​​​​​​​»។

គួររំឭកផងដែរថា កន្លងមកលោក ជា ស្រួច ក៏បានបកស្រាយពាក់ព័ន្ធជាមួយករណីប្អូនប្រុសកញ្ញា សាន សុម៉ាលី ដែរថា «ដំបូងប៉ា សាន សុម៉ាលី ហៅខ្ញុំទៅលេងអូរស្មាច់ ថ្ងៃចូលឆ្នាំចុងក្រោយ ហើយការរាប់អានរវាងខ្ញុំជាមួយ សាន សុម៉ាលី ជាង30ឆ្នាំ ហើយតាំងពីឪពុកម្តាយខ្ញុំនៅរស់ រហូតដល់គាត់ស្លាប់ មិនសមមកនិយាយរឿងមិនពិត សូម្បីតែទៅហ្នឹង ថាទៅជាមួយខ្ញុំ តាមពិតខ្ញុំទៅម្នាក់ឯងគត់ ។ ពេលប្អូនគ្រោះថ្នាក់ចរាចរណ៍ និយាយថា គេវាយបាក់ជើង បាក់ដៃ ហើយពេលកើតរឿងថា តេខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួរថា និយាយមិនពិត ប្រាប់សារព័ត៌មានបែបនេៈ បានន័យថាចង់ចោទខ្ញុំមែនទេ? សូមផ្តាំថា! កុំយកភាសាស្រវឹងមកនិយាយបំផ្លាញកិត្តិយសខ្ញុំ ប្រយ័ត្នបកវិញកុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង»៕

Advertisement