ប៉ុន្មានសន្លឹករបស់នាយ ព្រែក និងគូស្នេហ៍សមគ្នាឥតខ្ចោះ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ពិធីករប្រចាំស្ថានីយទូរទស្សន៍ MY TV និងជាតារាកំប្លែងវ័យក្មេង នាយ ព្រែក បានបង្ហោះរូបភាពជាមួយគូដណ្ដឹងយ៉ាងស្រស់សោភា នាឱកាសចូលរួមពិធីមង្គលការមួយ ដែលអ្នកគាំទ្រ បានលាន់មាត់ថា មួយសន្លឹកនេះ អ្នកទាំងពីរពិតជាស័ក្តសមគ្នាណាស់ ស្អាតទាំងគូតែម្ដង។ កន្លងមក នាយ ព្រែក តែងតែបង្អួតភាពផ្អែមល្ហែម និងស្និលស្នាលជាមួយសំណព្វចិត្តលោកឱ្យមហាជនអ្នកគាំទ្របានឃើញ ពីចំណងស្នេហ៍ស្អិតរមួតដូចស្ករតាំងម៉ែនេះ។

ជាក់ស្ដែង​ថ្មីៗ​នេះ គូស្នេហ៍​វ័យក្មេង​មួយគូ​ខាងលើ បាន​បណ្ដើរគ្នា​ទៅ​ចូលរួម​មង្គលការ​មួយ​យ៉ាង​ត្រសង​នៅ​ខេត្តកំពង់ចាម ទោះបីជា​គូ​ដណ្ដឹង នាយ​ព្រែក មិនមែនជា​អ្នកសិល្បៈ​ក៏ពិតមែន តែ​នាង​មាន​រូប​សម្រស់​ស្រស់ស្អាត ស៊ី​វិ​ល័យ​មិន​ចាញ់​តារា​ប៉ុន្មាន​ទេ ធ្វើឱ្យក្រសែភ្នែកជាច្រើនបានសម្លឹងនិងចាប់អារម្មណ៍មកលើរូបនាង និងនាយ ព្រែក ផ្ទាល់តែម្ដង។ ជាទូទៅអ្នកគាំទ្របានពោលសរសើរពីរូប​សម្រស់​អនាគត​កូនប្រសា យាយ​យ៉យ រូបនេះ ពិតជា​ស្រស់ស្អាត សមសួន លេចធ្លោ​គួរឱ្យ​ស្រឡាញ់​ជាមួយ​ឈុត​ពណ៌​ទឹក​សណ្ដែក​ខ្ចី​របស់​នាង ។

គួរបញ្ជាក់ផងដែរ តារា​កំប្លែង​វ័យក្មេង នាយ​ព្រែក បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនស្រី​អ្នក​ខេត្តកំពង់ចាម​កញ្ញា ជា ស្រី​តី អស់​រយៈពេល​យូរ​គួរសម​ដែរ​ហើយ ប៉ុន្ដែ​មកដល់ពេលនេះ គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​នៅ​មិនទាន់​លេចឮ​ដំណឹង​ចូល​រោងការ​នៅឡើយទេ៕

Advertisement