បទ «មាន់ស្រែ» ធ្វើឱ្យកក្រើកព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ល្បី Thai Fight ប៉ុស្ដិ៍លេខ3ថៃ

កក្រើកទៀតហើយ បទ «មាន់ស្រែ» របស់កញ្ញា រ៉ាប៊ី ត្រូវបានកីឡាករប្រដាល់ល្បីឈ្មោះនៅក្នុងប្រទេសថៃ យកមករាំ cover តាម បណ្ដាលឱ្យអ្នកគាំទ្រសប្បាយរីករាយ និងពុះកញ្ច្រោលជាមួយបទចម្រៀងនេះ។ រយៈពេលថ្មីនេះ បទ «មាន់ស្រែ» ទទួលបានភាពជោគជ័យចំពោះការគាំទ្រយ៉ាងខ្លាំង មិនថាតែនៅក្នុងស្រុក ឬ ក្រៅស្រុកទេ ហាក់បីដូចជាមានសន្ទុះខ្លាំងឡើងៗ។

ជាក់ស្ដែងកាលពីពេលថ្មីៗនៅនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ល្បី Thai Fight របស់ស្ថានីយទូរទស្សន៍ប៉ុស្ដ៍លេខ 3 ថៃ បានយកបទមាន់ស្រែទៅចាក់ជា Intro ពេលកីឡាប្រដាល់ចេញឡើងមកលើសង្វៀន ដើម្បីប្រកួត ដែលវាជាមោទនភាពមួយរបស់ផលិតកម្មចម្រៀងខ្មែរយើងអាចឆក់យកភាពទាក់ទាញ និង ការនិយមចូលចិត្តយ៉ាងច្រើនពីសំណាក់ប្រទេសជិតខាង។ កីឡាករប្រដាល់ល្បីក្នុងប្រទេសថៃរូបនេះគឺលោក Por Tor Thor យកបទ «មាន់ស្រែ» មករាំបើកវគ្គក្នុងសង្វៀនខណៈបង្ហាញវត្តមានខ្លួន។ នៅក្នុងរាត្រីដ៏អស្ចារ្យនោះ យើងមើលឃើញប្រជាជនថៃពិតជាសប្បាយរីករាយ និងនាំគ្នារាំតាមទាំងសម្លេងហ៊ោកញ្ជ្រៀវតែម្ដង។

ចង់ដឹងថា ព្រឹត្តការណ៍ដ៏ធំសម្បើមនេះ មានភាពកក្រើកយ៉ាងណាជាមួយបទ «មាន់ស្រែ» សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement