មកដឹងពីប្រវត្តិកំសត់របស់តារាចម្រៀងរ៉ុកឃែនខេនរ៉ូល តាក់​ ចន្ធី មុនពេលមរណភាព

ពិតជាសោកសង្រែងបំផុត ដែលកម្ពុជាត្រូវបានបាត់បង់តារាចម្រៀងស្ទាយរ៉ុកឃែនខេនរ៉ូល ដែលមានប្រជាប្រិយភាពខ្លាំងបំផុតនៅលើឆាកអន្ដរជាតិគឺអ្នកនាង តាក់ ចន្ធី បានទទួលមរណភាពកាលពីរាត្រីថ្ងៃម្សិលមិញនេះ ។  អវសាន្តនៃជីវិតតារាចម្រៀងរ៉ុកឃែនខេនរ៉ូលខ្មែរដែលមានកំណើតលើទឹកដីស្រុកកំពង់ត្របែកខេត្តព្រៃវែងរូបនេះ បណ្តាល​មកពីគ្រោះថ្នាក់ចរា​ចរណ៍ យប់ថ្ងៃទី19 ខែមីនា ឆ្នាំ នៅចំនុចស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេនទុង សង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបង្ករថយន្តម៉ាក ព្រុសជិះឡើងលឿនមកប៉ុក តូកង់បី pass app បណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងម្នាក់និងស្លាប់ម្នាក់ ដែលគេស្គាល់អត្តសញ្ញាណជាតារាចម្រៀងល្បីឈ្មោះអ្នកនាង តាក់ ចន្ធី ។

តារាចម្រៀងវ័យ 21 ឆ្នាំ និង​ជា​តារា​ចម្រៀង​រ៉ុកឃែនរ៉ូល​ពេញ​និយម​ម្នាក់ ក្នុង​នោះ​បើ​ទោះ​បី ក្នុង​ស្រុក មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន ប៉ុន្តែ​អ្នក​នាង​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​បរទេស ពិសេស​ប្រទេស​បារាំង ដែល​​អ្នក​នាង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ ហើយ​នោះ ជា​ហេតុ​ដែល​អ្នក​នាង​ជា​រឿយ​ៗ ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ទៅ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់។

ប្រវត្តិរូបកំសត់របស់តារាស្រីរូបនេះ ពោលគឺអ្នកនាង មានជីវភាពតោកយ៉ាក នៅក្រោមអម្រែកជីវិតលើបង្គងគ្រួសារ នាងត្រូវបានដើរតួសំខាន់ ជាម្តាយ ជាមេគ្រប់គ្រងនិងផ្គត់ផ្គង់គ្រួសារ ហើយជាស្នាក់ក្នុងបន្ទប់ជួលជាមួយបងប្អូនរហូតដល់8នាក់។ អនិច្ចារ្យចំពោះអ្នកនាង តាក់ ចន្ធី បានត្រូវលាពីលោកនេះទាំងរលត់ឱកាស មើលមុខបងប្អូនដែលកំពុងស្ថិតក្នុងជីវភាពដ៏សែនលំបាកនេះ៕

Advertisement