ករុណា ពេជ្រ សោកស្ដាយមិនបាននៅរួមកម្មពិធីសូត្រមន្ដលើករាសី និងផ្ដុំធាតុជូនឪពុក

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ករុណា ពេជ្រ នៅពេលថ្មីៗនេះ បានបង្ហោះសារសោកស្ដាយ ដែលលោកមិនបាននៅរួមពិធីសូត្រមន្ដលើករាសី និងផ្ដុំធាតុជូនឪពុករបស់លោក នៅពេលដែលកន្លងមក តារាប្រុសរូបបានយកចិត្តទុកដាក់ថែទាំជំងឺរបស់ឪពុកមិនដាច់ពីមួយជំហ៊ាន ទាំងនៅក្នុងមន្ទីពេទ្យ និងមកថែរក្សាជំងឺនៅផ្ទះក្ដី។

លោក ករុណា ពេជ្រ បានបង្ហោះសារសោកស្ដាយថា « ថ្ងៃនេះ កូន និងបងប្អូន កូនក្មួយរបស់ប៉ា បានរៀបពិធីសូត្រមន្ត លើករាសីនិងផ្គុំធាតុជូនប៉ាហើយ…. តែកូនមិនបាននៅចប់កម្មវិធី តែកូនបានត្រឹមតែអុជធូប បួងសួង គោរពអញ្ជើញទេវតា វត្ថុសក្កិសិទ្ធ គ្រប់ទិសទី កុងម៉ា ជីដូន ជីតា ញាតិការ 7 សណ្តាន ចូលរួម ដឹងឮ ដើម្បីបើកពិធីនេះ តែប៉ុណ្ណោះ។ ហើយកូននឹងសង្ឃឹមថា ប៉ា នឹងឆាប់ជាដឹងខ្លួន បានឃើញពីដំណើរជីវិតកូនបន្តទៀត ណា…. កូនទៅសៀមរាបហើយណា ប៉ា..។ អរគុណ សេចក្តីស្រលាញ់ អ៊ុំ បងប្អូន ក្មួយ និង ចែ ទាំងអស់ ដែលបានចូលរួម និង បន្តពិធីនេះ..»។

គួររំឭកផងដែរថា តារាប្រុសកត្តញ្ញូចំពោះឪពុករូបនេះ កន្លងមកបានបង្ហោះរូបភាពឱ្យឃើញពីសកម្មភាពដែលលោកបានមើលថែទាំឪពុកយ៉ាងកក់ក្ដៅ និងជាពិសេស លោកបាននាំឪពុកលោក ធ្វើលំហាត់ប្រាណរាល់ពេលព្រឹកព្រលឹមថែមទៀតផងដែរ៕

Advertisement