មូលហេតុមួយដែល មាន សូនីតា នៅមិនទាន់ចង់រៀបការ គឺ…

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី មាន សូនីតា នៅថ្ងៃទី6 ខែមីនា ឆ្នាំ2018នេះ គេមើលឃើញថា តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតកូនក្រមុំ បែបប្រពៃណីបុរាណខ្មែរ។ ដោយឡែក កាន់តែពិសេសជាងនេះទៅទៀតនោះគឺ នាងបានសរសេរសារបញ្ជាក់នៅលើហ្វេសប៊ុករបស់នាង ដោយបានបង្ហើបប្រាប់ពីមូលហេតុដែលនាងមិនទាន់ចង់រៀបការ បើទោះបីជាវ័យខិតជិតដល់លេខ 30 ហើយក៏ដោយ។

យ៉ាងណាមិញថៅកែស្រី​ហាង «​មី​ក្រហម​» រូបនេះបាន​បញ្ចេញ​សារដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ឃ្លា​នៅ​ក្នុងគណនី​ហ្វេ​ស​ប៊ុ​ក ​ដោយបង្ហើបឱ្យដឹង​ពី​ហេតុផល​ដែល​នាង​មិនទាន់​ចង់​ដឹក​ដៃ​បុរស​ណា​ម្នាក់​ចូល​រោង​ការ កសាង​គ្រួសារ​ដូច​តារា​មួយចំនួនទៀតនោះ។ ក្នុងសារ​នោះ សូ​នី​តា បាន​រៀបរាប់ថា «​រៀប​ការមិន​សំខាន់ សំខាន់រកលុយ​ដើរលេង​សិន​» ។​ គួរបញ្ជាក់ផងដែរថា ទោះបីផ្អែក​លើ​សារ​មួយ​ឃ្លា​របស់ រាជិនីក្រមា ខាងលើនេះក៏ដោយ ក៏នៅតែមិនទាន់អាចបញ្ជាក់បានច្បាស់ដែរ​ថា នាងនិយាយក្នុងន័យ​លេងសើច ឬ​យ៉ាងណា​នោះដែរ ប៉ុន្ដែ​អ្នកគាំទ្រ​សង្កេតឃើញតារា​សម្ដែង​ស្រីមួយ​ដួង​នេះ​ និយមធ្វើដំណើរកម្សាន្ដនៅបរទេស​ និងក្នុងស្រុកជាច្រើនកន្លែងពិតមែន។ ដូច្នេះ ការបង្ហើបប្រាប់ពីមូលហេតុនេះ អាចជាការពិតក៏ថាបានដែរ៕

Advertisement