ទៀតហើយ!! ម៉ៃ សុគន្ធ ចេញមុខរិះគន់ ប៊ុត សីហា និងទទូចឱ្យពិនិត្យទឹកនោម

នៅព្រឹកថ្ងៃម្សិលមិញនេះ តារាចម្រៀង និងជាម្ចាស់ពាន The Voive Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានធ្វើការ Live Video ផ្ទាល់បន្ទាប់ពីលោកបានធ្វើដំណើរចេញពីស្ថានទូត​អាមេរិកប្រចាំប្រទេសកម្ពុជាទាំងខកចិត្តដោយសារ​ត្រូវបានខាងស្ថានទូតបដិសេធផ្ដល់ទិដ្ឋាការជូន ក្រោយពេលលោកបានផ្ទុះរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ហើយក្នុងនោះដែរ តារារូបនេះបានអះអាងថា លោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែ​ក្នុងនោះលោកគឺជា​ភ្នាក់ងារបង្កប់របស់​សមត្ថកិច្ចដែលបន្លំខ្លួនចូលទៅក្នុងចំណោមអ្នក​ប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។

តែយ៉ាងណាមិញ បន្ទាប់ពីលោក ប៊ុត សីហា បានលើកឡើងយ៉ាងដូច្នោះហើយ ភ្លាមៗស្រាប់តែ តារាប្រុសមានរហស្សនាមថាជាតារាកំពូលខាងរិះគន់ លោក ម៉ៃ សុគន្ធ បានចេញមករិះគន់លោក សីហា និងទទូចឱ្យលោកធ្វើការពិនិត្យទឹកនោមដើម្បីបញ្ជាក់ការពិត ប្រសិនបើជាមាសសុទ្ធមិនខ្លាចភ្លើងមែននោះ ។ លោក សុគន្ធ បានសរសេរនៅលើហ្វេសប៊ុកថា «មិនកាន់ជើងខាងណាទេ បើយើងប្រាកដថាខ្លួនមាសសុទ្ធមែន ពិនិត្យទឹកនោម និងឈាមទៅ ច្បាស់ជាដឹងហើយថា ជក់ ឬមិនជក់នោះ?។  អូ! ឈប់សិន ទង្វើមិនល្អ បើកបរ បើកឡាន Live Video Facebook អ៊ីចឹង គិតមើលទៅសមដែរទេ? (នេះហើយវាស្តែងពីអត្តចរិត )»។  តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវនេះ? ៕

Advertisement