សុ​ភ័​ក្រ កុ​សុ​ម៉ា ទម្លាយរឿងក្នុងចិត្តនិយាយពី ឱក សុគន្ធ​កញ្ញា

តាមរយៈបណ្ដញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រីសម្បុរស្រអែមកញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា នៅថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះមិនត្រឹមតែជាតារាចម្រៀងដែលមានសំឡេងត្រាប់តាមអ្នកនាង យក់ ថិតរដ្ឋា នោះទេ នៅក្នុងនោះ នាងក៏បានប្រាប់មហាជនៀផងដែរថា នាងពិតជាស្រឡាញ់និងគាំទ្រ តារាស្រីល្បីឈ្មោះនៅក្នុងផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធ​កញ្ញា ដែលចាត់ទុកថា ជាកំពូលតារាចម្រៀងនៅក្នុងដួងចិត្តរបស់នាង និងប្រិយមិត្តស្រទាប់យុវវ័យផងដែរ។

ថ្មីៗនេះ ​សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​បញ្ចេញ​សារទម្លាយរឿងក្នុងចិត្តដែលនិយាយរៀបរាប់ពី ឱក សុគន្ធ​កញ្ញា ព្រមជាមួយ​រូបថត​ប៉ុន្មាន​សន្លឹក ថត​ជាមួយគណៈកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ពីភពលោកធំៗ ដោយបង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​និយាយ​ទៅ​អាយ​ដល​គួរឱ្យ​ស្រឡាញ់ គួរឱ្យ​គោរព​ខ្លាំង អង្គុយ​ជិត​ដាក់​ដៃ​លើ​ភ្លៅ​ទៀត អូយ​ម្ចាស់​ស្នេហ៍​» ។ ទោះបីជា​ពេលនេះ តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់ សុ​ភ័​ក្រ កុ​សុ​ម៉ា មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ​យ៉ាងណាក្ដី ប៉ុន្ដែ​នាង​នៅតែ​កោតស្ញប់ស្ញែង​ចំពោះ សុគន្ធ​កញ្ញា និង ចាត់ទុក​កំពូល​តារាចម្រៀង​ស្រី​ដួង​នេះ​ជា idol ថែមទៀត ។

សូមជម្រាបបន្ថែមថា ប្រិជាប្រិយភាពរបស់តារាស្រីរូបស្រស់រូបនេះ កាន់ឡើងកូដរហូតដោយសារតែ កញ្ញាពូកែកំប្លុកកំប្លែង និងធ្វើឱ្យមហាជនផ្ទុះសំណើចជាមួយសំដីចាក់ទឹកមិនលេចរបស់នាង ដែលជាហេតុធ្វើឱ្យស្ថានីយទូរទស្សន៍នានាចាប់អារម្មណ៍ចំពោះរូបនាង និងចង់បាននាងធ្វើជាពិធីការិនីក្នុងកម្មវិធីធំៗផងដែរ៕

Advertisement