ផ្អែមដល់ម្លឹង! ឆាយ វិរៈយុទ្ធ ធ្វើរឿងរំភើបចិត្តមួយសម្រាប់ភរិយាកាលពីម្សិលមិញ…

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ គឺលោក ឆាយ វិរៈយុទ្ធ ​បានបង្ហោះរូបភាពជាច្រើនសន្លឹក និងបង្ហាញពីក្ដីស្រឡាញ់ដ៏រំជួលចិត្តចំពោះភរិយា​របស់លោក កាលពីថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2018 ម្សិលមិញនេះ។

តារាចម្រៀងប្រុសដែលទើបតែដូរមកជិះថយន្ដទំនើប Chevrolet ម៉ាកTrailblazer តម្លៃជិត 7ម៉ឺនដុល្លារូបនេះ បានធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត ដោយការបង្ហាញពីភាពស្មោះស្ម័គ្រចំពោះស្នេហានៅចំពោះមុខភរិយា ដោយបានសច្ចាថា «ខ្ញុំប្តេជ្ញាចិត្តក្នុងការបើកបរដោយសុវតិ្ថភាពជាមួយរថយន្ត Chevrolet ដើម្បីសង្គមជាតិ គ្រួសារ និងមនុស្សជាទីស្រឡាញ់ Happy Valentine’s Day»។

គួរបញ្ជាក់ផងដែរថា កន្លងមកលោកចង់បានបុត្រស្នងត្រកូលឱ្យបានឆាប់ តែរហូតមកទល់ពេលនេះ ភរិយានៅមិនទាន់បានបង្ហាញអាការថា ឃ្លានម្ជូរនៅឡើយទេ តែយ៉ាងណាក៏ដោយ ឆាយ វីរៈយុទ្ធ រំពឹងថា ភរិយា​នឹងមាន​បុត្រនាពេលឆាប់ៗខាងមុខនេះតាមបំណងប្រាថ្នារបស់ពួកគេទាំងពីរ ហើយប្រសិនបើមានដំណឹងល្អពិតមែននោះ លោករំពឹងចង់ទទួលបានបុត្រភ្លោះតែម្ដង ក៏កាន់តែសប្បាយចិត្តទៅទៀត៕

Advertisement