ទីបំផុតបានដឹងពីភេទរបស់កូនក្នុងផ្ទៃ គង់ ចាន់ស្រីមុំ ហើយ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2018នេះបានឱ្យដឹងថា នៅទីបំផុតតារាស្រី  គង់ ចាន់ស្រីមុំ បានបង្ហើបប្រាប់មហាជនជាអ្នកគាំទ្រថា កាដូឆ្នាំថ្មីដែលនាងទទួលបានក្នុងឆ្នាំនេះ និងពិសេសបំផុតនោះគឺ ព្រះនាងតូច ដែលស្ដែងឱ្យដឹងថា កូននៅក្នុងផ្ទៃរបស់អ្នកនាង គឺជាកូនស្រី។

យ៉ាងណាមិញ អ្នកនាងបានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះគម្រប់ខួប 10ឆ្នាំ valentine ជាមួយប្តីសំឡាញ់​ ហើយឆ្នាំនេះយើងទទួលបានកាដូដ៏ពិសេសពីទេវតា គឺព្រះនាងតូច ចា៎​!»។  ​មកទល់ពេលនេះ​កូន​ក្នុង​ផ្ទៃ​របស់ គង់ ច័ន្ទ​ស្រីមុំ មាន​វ័យ 17 សប្តាហ៍​ហើយ នាង​បាន​រង់ចាំ​មើល​លទ្ធផល​យ៉ាង​អន្ទះសា​ក្នុង​ចិត្ត តែទីបំផុត​លទ្ធ​ផលដែលបានមក​ក្រោយពី​ទៅ​ពិ​និត្យ​អេកូហើយ​ឃើញថា កូន​ក្នុង​ផ្ទៃ​ គឺជា​កូនស្រី ដែលរឹតតែ​ធ្វើឱ្យអ្នកនាង គង់ ច័ន​ស្រីមុំ រំភើបចិត្ត​កាន់តែខ្លាំងឡើង។​

គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាស្រីរូបនេះកំពុងតែពពោះ 17 សប្ដាហ៍ហើយក្ដី តែគេកត់សម្គាល់ឃើញថា ការងា​រ​រកស៊ីរបស់អ្នកនាងនៅតែបន្ដដំណើរការដូចដើម សឹងតែ​រក​ពេលវេលា​សម្រាកគ្មាន តែ​ស្វាមី​របស់​អ្នកនាង​មិន​ចង់ឱ្យអ្នក​នាង​ធ្វើ​ការងារ​អ្វី​ទាំងអស់ សំខាន់​គឺ ​ថែរក្សា​សុខភាព​កូន​នៅក្នុង​ផ្ទៃឱ្យ​បានល្អ​បំផុត ៕

Advertisement