ដេននី ក្វាន់ ប្រកាសសល់តែ 2 ខែទៀតទេ វិលចូលសិល្បៈវិញហើយ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ដេននី ក្វាន់ នៅពេលមុននេះបន្ដិច បានឱ្យដឹងថា តារាស្រីរូបនេះ បានបង្ហោះវីដេអូសម្ដែងដំបូងសារជាថ្មីឡើងវិញ និងបានបង្ហាញពីអារម្មណ៍នឹកនាដល់អនុស្សាវរីយ៍ដែលខ្លួនមានវត្តមានលើវិថីសិល្បៈកន្លងទៅ បន្ទាប់ពីបានក្លាយខ្លួនជាសិល្បៈការិនីដែលជាប់បម្រាមរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

តារាស្រីរូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា « នឹកអនុស្សាវរិយ៍ចាស់ៗដែលធ្លាប់សម្តែងណាស់ នៅសល់តែជាងពីរខែទៀតទេចូលសិល្បះវិញហើយ »។ សូមរំឭកផងដែរថា ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ចេញ​បម្រាម​មួយ​ឆ្នាំ​ក្នុង​​ការ​ហាម​ឃាត់​ក្រុម​ហ៊ុន ឬ​​ផលិត​កម្ម​នានា​ មិន​ឲ្យ​ទទួល​តារា​សម្តែង​ស្រី​សិច​ស៊ី​​​ទើប​តែ​​រះ​ក្នុង​សិល្បៈ​នាង ដេននី ក្វាន់ នៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2017 ដែលរហូតមកទល់ពីនេះ គឺជិតដល់ថ្ងៃដែលនាងបានរួចពីបម្រាមរបស់ក្រសួងវិញហើយ៕

Advertisement