នៅ សុនិតា ពន្លះអាចារ្យវត្តមិនប្រណីថ្វីមាត់នៅលើហ្វេសប៊ុក

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2018 នេះបានឱ្យដឹងថា តារាសម្ដែងនិងបង្ហាញម៉ូដ កញ្ញា នៅ សុនិតា កំពុងតែជួបទុក្ខក្រៀមក្រំនៅក្នុងវង្វង់គ្រួសារ ដោយសារតែលោក ពូកំសត់របស់តារាស្រីរូបនេះ បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញនេះ។ កាលពីប៉ុន្មានម៉ោងមុននេះ សុនិតា បានលើកឡើងថា «លោកពូកំសត់ទៅចោលពួកយើងហើយ…សូមជាតិក្រោយកុំអាយុខ្លីដូចជាតិនេះ» ។

ភ្លាមៗនៃថ្ងៃបុណ្យសព តារាស្រីវ័យ 26 ឆ្នាំរូបនេះ បានពន្លះអាចារ្យវត្តដោយមិនប្រណីថ្វីមាត់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមិនព្រមអើពើចំពោះអ្នកក្រខ្សត់ ពោលគឺ អាចារ្យសម្លឹងឃើញលុយច្រើនជាងការជួយអាស្រ័យប្រជាពលរដ្ឋ ដោយនាងបានពន្លះថា « កំសត់ខ្លាំងណាស់.. ថ្មើរនេះហើយមិនទាន់ឃើញអាចារ្យមកទៀត ខ្លាចណាស់ អាចារ្យកាលីប អញ្ចើញតាំងពីម៉ោង3 រហូតដល់ម៉ោង 9យប់ អត់ទាន់ឃើញម្នាក់ អ្នកក្រទឹកមាត់វាមិនប្រៃចឹងហើយ សុំជាតិក្រោយកុំអោយពូកំសត់ដូចជាតិនេះទៀត។ ពូអស់កម្មហើយ ពូទៅឱ្យបានសុគតិភព សុំខមាទោសឱ្យក្មួយផង។ គាត់ខ្សត់ណាស់….»៕

Advertisement