តារាស្រី ស៊ីន សក្កដា បង្ហាញវត្តមាននៅក្នុងរឿង “ផ្កាស្រពោន”  2018

ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារាស្រី ស៊ីន សក្កដា ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យឃើញថា តារាស្រីរូបនេះកំពុងតែគ្រងតំណែងតួឯកស្រី នាង វិធាវី នៅក្នុងរឿង “ផ្កាស្រពោន” ឆ្នាំ2018 នេះ ដែលគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍ CTN។

សូមជម្រាបបន្ថែមថា សម្រាប់​រឿង​ “​ផ្កា​ស្រពោន​” នេះ កញ្ញា ស៊ិន សក្កដា បានសម្តែង​ជា​តួឯក​រួមជាមួយ​លោក ប៉ែន ភ័ក្ត្រ​សុធា​រិ​ទ្ធ ដែលគេ​រំពឹងថា ​រឿងនេះ​នឹង​កាន់តែធ្វើឱ្យ​ប្រជាប្រិយភាព​របស់​ស្រី​ស្អាត​ម្នាក់នេះ​លេចធ្លោឡើង​មួយកម្រិត​ទៀត ​ព្រោះ​ជា​រឿង​អក្សរសិល្ប៍​ខ្មែរ ​ដែល​បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា។ ស្របគ្នានោះ ក៏មានការ​លើកឡើងដែរថា កញ្ញា ស៊ិន សក្កដា ពិតជា​ស័ក្តិសម​ក្នុងការ​សម្តែង​ជាតួនា​ង វិធា​វី ខ្លាំងណាស់ ព្រោះ​នាង​មាន​ទម្រង់មុខ​ស្លូតបូត ​សុភាព​ស៊ី​ជាមួយ​តួ​ស្រី​នៅក្នុង​សាច់រឿង។

គួររំឭកផងដែរថា រឿងផ្កាស្រពោន គឺជាប្រលោមលោកដ៏មានប្រជាប្រិយ និងអមតៈមួយនៅប្រទេសកម្ពុជាតាំងពីសម័យមុន ហើយរឿងនេះក៏ត្រូវបានថតជាខ្សែភាពយន្តច្រើនដងរួចមកហើយផងដែរ។ ប្រលោមលោកដ៏មានប្រជាប្រិយនេះ គឺជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូ ហាច ដែលបាននិពន្ធឡើងនៅព.ស.2490 ត្រូវនឹងគ.ស.1948៕

Advertisement