តារាស្រី ណូម័រ កាន់តែមិនអស់ចិត្តរឿងយកប្ដីគេ

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ណូម័រ  ឬមានឈ្មោះពិតថា អន រ៉ាស៊ីសុមេត្តា នៅថ្ងៃទី25 ខែមករា ឆ្នាំ 2018នេះ បានឱ្យដឹងថា បន្ទាប់ពីមានភាពកក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីវីដេអូខ្លីមួយដែលបង្ហាញពីតារាស្រីរូបនេះបានបណ្ដើរប្ដីគេរួចមកនោះ រហូតមកទល់ពេលនេះ បើទោះជាមានការបកស្រាយពីសាមីខ្លួនយ៉ាងជាក់ច្បាស់ហើយក៏ដោយ ក៏មហាជនខ្មែរនៅតែមិនជឿលើសម្ដីអះអាង និងនៅតែមានសារព័ត៌មានជាច្រើនបានចេញផ្សាយជាហូរហែបន្ដទៀតអំពីរឿងដែល ណូម័រ យកប្តីគេនេះ។

ពាក់ព័ន្ធនឹងបញ្ហាវីដេអូនោះ តារាស្រីរូបស្រស់រាងតូចច្រឡឹងរូបនេះ បានចេញមុខបកស្រាយម្ដងហើយម្ដងទៀត កាលពីរសៀលថ្ងៃទី​24 ខែមករា ឆ្នាំ2017 ថា «វីដេអូដែលគេល្បីថាយកប្តីគេនោះ វាគ្រាន់តែជាការសម្តែង​តែប៉ុណ្ណោះ» ។​ យ៉ាងណាមិញ នាងនៅតែមិនអស់ចិត្ត ហើយបានចោទសួរទៅកាន់អ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រវិញថា «សួរមួយ!មើលមិត្តៗ រឿងអូនយកប្តីគេ ពិតជាផ្ទុះកក្រើកដូចគេថាមែនអី?? ទើបប៉ុន្មានថ្ងៃនេះ ទូរស័ព្ទរោទ៍ភាគច្រើនៗតែបងៗតាមបណ្តាទូរទស្សន៍ និងស្ថាប័នព័ត៌មានផ្សេងៗ តេមក ឆាតមកដើម្បីឱ្យអូនចូលបកស្រាយបំភ្លឺរឿងនេះ តើអូនគួរធ្វើបែបណា?? »។

ចេញពីវីដេអូអប់រំ​ ក្លាយមកជាប្រធានបទដ៏ក្ដៅគគុក ដែលតារាស្រីរូបនេះបានដិតដាមស្ថិតនៅក្នុងរូបភាពមួយដែលមហាជនបំភ្លេចមិនបាននោះគឺរឿង ណូម័រ យកប្ដីគេ។ ចង់ដឹងថា តារាស្រីរូបនេះចេញមុខបកស្រាយបញ្ជាក់បែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖


Advertisement