ទេព បូព្រឹក្ស ទារកាដូមួយនេះពី G-Devith នាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស  នៅពេលថ្មីៗនេះបានឱ្យឃើញថា ភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍កាន់តែស្អិតល្មួតឡើងៗ បង្ហាញឱ្យមហាជនទូទៅបានដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

បន្ទាប់ពីបានបង្ហាញពីកាដូថ្មីៗជាច្រើនហូរហែនាថ្ងៃខួបកំណើតដែលអ្នកទាំងពីរបានជូនគ្នាទៅវិញទៅមកដូចជា រថយន្ដប្រណីតប្រ​ភេ​ទ​ M​U​S​T​A​N​​G​ និងទូរស័ព្ទដៃមួយគ្រឿង​ម៉ាក Iphone X តម្លៃ​ជាង 1ពាន់​ដុល្លារហើយនោះ​ ស្រាប់តែថ្មីៗនេះទៀត តារាស្រីរូបនេះបានបង្ហោះសារទារកាដូថ្មីមួយទៀតពីគូស្នេហ៍នាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ នៅថ្ងៃទី14 ខែកុម្ភៈ ខាងមុខនេះ។

ផ្ដើមចេញពីលោក ងួន ចាន់ដេវីត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកទៅកាន់កញ្ញា ទេព បូព្រឹក្ស ដោយបង្ហើបថា លោកស្រឡាញ់ និងចង់បានទូរស័ព្ទដៃទំនើបម៉ាក Huawei Mate 10 Pro ពីកញ្ញា ទេព បូព្រឹក្ស។ បន្ទាប់បានឃើញសាររបស់តារាចម្រៀងប្រុសរូបនេះរួចហើយ កញ្ញា បូព្រឹក្ស ក៏បានតបទៅវិញថា «Okay បានចាស! ​តែដល់ថ្ងៃទី14/02​ ខ្ញុំសុំ​ Huawei មួយ​វិញដែរ ពណ៌អីក៏បាន​ hehehheheh….»៕

Advertisement