បាន មុន្នីលក្ខណ៍ អ្នកគាំទ្រជនជាតិថៃសរសើមិនដាច់ពីមាត់

ជឿថា បងប្អូនខ្មែរភាគច្រើនមិនដែលឮ ឬឃើញកញ្ញា បាន មុន្នីលក្ខណ៍ អតីតបេក្ខនារី​វគ្គ Live Show មួយរូបនៃកម្មវិធី The Voice Cambodia រដូវកាលទី១ បកស្រាយបទចម្រៀងជា​ភាសាថៃនោះឡើយ ដោយយើងធ្លាប់តែឮនាងច្រៀងតែបទខ្មែរ ដូចជាបទ “ផ្គរប៉ៃលិន” ដែលនាង​យកទៅច្រៀងប្រឡងប៉ុណ្ណោះឯង ដែលវាពិតជាពិរោះរណ្តំចិត្តមែនទែន តែក៏មិនអាចទាញប្រជាប្រិយភាពពីតារា​ចម្រៀងក្នុងទ្រនំហង្សមាសរាប់សិបនាក់ទៀតដែលខ្លាំងៗជាងនាងនោះបានដែរ។

ប្រហែលជាដូច្នេះហើយ ទើបមួយរយៈចុងក្រោយនេះ ចម្រៀងCover ជាភាសាថៃតាមបែបមនោសញ្ចេតនាគោកៗ ត្រូវបានបញ្ចេញក្នុង Youtube និង Facebook ច្រើនគួរសម ដោយនាងបានលើកយកបទកំពុងល្បីៗរបស់ថៃ ដែលមានចំណងជើងថា “យ៉ាកប៉េនឃុនរ៉ាក់ ទែ ម៉ៃយ៉ាកប៉េនឈូ” ដែលសំនៀងដើមគឺតារាថៃ តាក់កៈទែន ឈុនលៈដា និងបទដទៃទៀតជាច្រើន។ អ្វីដែលពិសេសនោះ គឺយើងមិនអាចមើលរំលងសមត្ថភាពច្រៀងជាភាសាថៃ និងបច្ចេកទេស​ប្រើសំឡេងរបស់នាងបានឡើយដែលក្នុងមួយបទរបស់ បាន មុន្នីលក្ខណ៍ មានអ្នកចូលទស្សនាដល់ខ្ទង់លាន Views ឯណោះ  និងថែមទាំងកោតសរសើរថា នាងច្រៀងភាសាថៃបានច្បាស់ល្អ ថែមទាំងជាកូនកាត់ថៃទៀតផង។ នៅក្រោមវីដេអូបទនេះ គឺពោរពេញ​ដោយពាក្យស្ងើចសរសើរ​ទាំងជនជាតិខ្មែរ និងជនជាតិថៃផងដែរ។ ចង់ដឹងថា រសជាតិនៃសំនៀងថៃ​របស់ បាន មុន្នីលក្ខណ៍ រណ្តំបេះដូង និងគ្រលួចអារម្មណ៍យ៉ាងណា សូមទស្សនា៖

Advertisement