សៅ ឧត្តម គ្រោងបញ្ចេញបទថ្មីបន្ដទៀតក្នុងផលិតកម្មថ្មី

បន្ទាប់ពីមិនទទួលបានជយលាភីតាមរយៈការប្រឡងចម្រៀងនៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian idol រដូវកាលទីមួយនោះ តារាចម្រៀង សៅ ឧត្តម ត្រូវបានគេសង្កេតឃើញថាពុំសូវមានវត្តមានតាមរយៈកម្មវិធីប្រគំតន្ត្រីធំៗដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស និងសូម្បីតែចូលច្រៀងនៅក្នុងផលិតកម្មធំមួយនេះ ដូចជាបេក្ខភាពនានាដែលមិនជាប់ជយលាភីនៅរដូវកាលទី 2 ក៏ដោយ។ ដោយឡែក​មហាជនរមែងឃើញលោកច្រៀង និងផលិតបទចម្រៀង Original Song ​និងចម្រៀងក្នុងភាពយន្ដទៅវិញ តែថ្មីៗនេះ តារាចម្រៀងរូបនេះបានបង្ហាញទ្រនំថ្មីមួយរបស់ខ្លួនហើយ និងរំពឹងទុកថានឹងទទួលបានការគាំទ្រខ្លាំង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកក៏បានឱ្យដឹងផងដែរថា ថ្មីៗនេះលោក សៅ ឧត្តម បានចូលជ្រកក្រោមក្នុងផលិតកម្មមួយជាផ្លូវការហើយ គឺផលិតកម្ម2B ហើយនៅក្នុងឆ្នាំ2018 នេះ លោកគ្រោងនឹងបញ្ចេញបទចម្រៀងថ្មីៗចំនួន 6បទទៀត ដែលខាងផលិតកម្មរៀបចំជូន។ គួរបញ្ជាក់ផងដែរថា ផលិតកម្មខាងលើនេះបានបញ្ចេញបទថ្មីរបស់តារាចម្រៀងប្រុសរូបនេះនៅក្នុងបណ្ដាញសង្គម Youtube ចំនួន 3 បទរួចហើយ គឺបទ”អន់ចិត្ត” “បែក” និង “ចាកចេញព្រោះក្រ” ៕

Advertisement