ដំណឹងថ្មី!! អ្នកនាង សារ៉ាយ សក្ខណា និងម្ដាយសម្ពោធហាងកែសម្ផស្សថ្មីតម្លៃរាប់ម៉ឺនដុល្លារ

បន្ទាប់ពីមានព័ត៌មានកាលពីពេលកន្លងទៅថា ម្ដាយរបស់តារាស្រីសារ៉ាយ សក្ខណា ត្រូវបានមន្ត្រីប៉ូលិសតុលាការសាលាដំបូងរាជធានីភ្នំពេញរឹបអូស និងតម្កល់ទុករថយន្ដឡិចស៊ីស 470 សេរ៊ីថ្មី ពណ៌ទឹកប្រាក់ស្លាកលេខ 2AJ 5488 ដោយសារជាប់ពាក់ព័ន្ធនឹងរឿងលុយបំណុល 3ម៉ឺនដុល្លារនោះ នៅមិនទាន់មានដំណោះស្រាយយ៉ាងណាផង ស្រាប់តែថ្មីៗនេះ គេសង្កេតឃើញតារាស្រីរូបនេះ និងម្ដាយ គឺអ្នកស្រី  ផាន់ សម្ផស្ស  បានបើកសម្ពោធហាងកែសម្ផស្សថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដែលបានចំណាយទុនអស់រាប់ម៉ឺនដុល្លារឯណោះ។

តាមរយៈគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះដែលបានបង្ហោះជាច្រើនសន្លឹកនោះ បានស្ដែងឱ្យឃើញថា អ្នកនាង និងម្ដាយរបស់អ្នកនាងបានរៀបចំពិធីសូត្រក្រុងពាលីអាជីវកម្មថ្មីចំនួន 2 ស្របពេលគ្នាកាលពីថ្ងៃទី9 ខែមករា ឆ្នាំ 2018។  ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន​ ក៏បានឱ្យដឹងទៀតដែរថា អ្នកនាងសារ៉ាយ សក្ខណា ជាកូនស្រីសំណព្វចិត្ត ​និងជាជំហរនៃគ្រួសារមួយនេះបានចេញ​មក​អះ​​អាងថា ម្តាយនាងមិនមានចេតនា​កេងប្រវ័ញ្ចប្រាក់នរណាដល់ទៅ3ម៉ឺនដុល្លារនោះទេ តែបើ​ត្រឹមមួយម៉ឺន​ដុល្លា​រ​នោះមានមែន ព្រោះគាត់យកប្រាក់គេមកបង្វិលក្នុងការរកស៊ី ។

ដោយឡែក បន្ទាប់ពីមានការភ្ញាក់ផ្អើលចំពោះរឿងអាស្រូវនេះ ថ្មីនេះៗអ្នកនាង​សារ៉ាយ សក្ខណា បានបង្ហាញពីការដំណើរការអាជីវកម្មថ្មីក្នុងដើមទុនរាប់ម៉ឺនដុល្លារ នោះគឺគ្លីនិកកែសម្ផស្សថ្មីមួយដែលមានឈ្មោះថា XENO CLINIC និងបើកដំណើរការ ហាង ហ្សីុណូកាហ្វេ ដែលស្ថិតនៅលើផ្លូវ 307 ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

 

Advertisement