កំពូលតារាកូរ៉េ 10 រូបដែលមានកម្មសិទ្ធិអចលនទ្រព្យច្រើនជាងគេប្រចាំឆ្នាំ 2017

យោងតាមសារព័ត៌មាន Koreaboo ដែលចេញផ្សាយនៅថ្ងៃទី11 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា ខាងក្រោមនេះគឺកំពូលតារាកូរ៉េ 10 រូបដែលមានកម្មសិទ្ធិអចលនទ្រព្យច្រើនជាងគេប្រចាំឆ្នាំ 2017  សូមប្រិយមិត្តអញ្ចើញទស្សនា និងជ្រាបតាមរយៈរូបភាពខាងក្រោមនេះ៖

1 . Lee Soo Man មានកម្មសិទ្ធិអចលនទ្រព្យ 103 លានដុល្លារ

នៅអំឡុងឆ្នាំ 1999 តារាចម្រៀងរូបនេះបានចាប់ផ្ដើមបើកផលិតកម្ម S.M. Entertainment ហើយលោកបានទិញអគារមួយដែលស្ថិតនៅក្នុងតំបន់វីឡាប្រណីតដែលជាទីតាំងមានតម្លៃប្រសើបំផុត។ លុះបានប៉ុន្មានឆ្នាំក្រោយមក អគារផលិតកម្មនោះបានកើនតម្លៃនៅក្នុងទីផ្សារអចលនទ្រព្យ ជាហេតុបណ្ដាលឱ្យលោកកើនទ្រព្យសម្បត្តិឡើងដែរ។

2 . Jun Ji Hyun  មានកម្មសិទ្ធិអចលនទ្រព្យ 72 លានដុល្លារ

ថ្មីនេះៗ កញ្ញា Jun Ji Hyun បានចំណាយប្រាក់អស់ 30 លានដុល្លារក្នុងការសាងសង់អគារមួយនៅចំកណ្ដាលទីក្រុង សេអ៊ូល។

3 . Yang Hyun Suk មានកម្មសិទ្ធិអចលនទ្រព្យ 50 លានដុល្លារ

តារាប្រុសរូបនេះទើបតែបញ្ចប់ការបង្រៀនពីការរកស៊ីពាណិជ្ជកម្មអចលនទ្រព្យថ្មីនេះៗ ហើយលោកបាននិយាយជាសាធារណៈថា តម្លៃអចលនទ្រព្យរបស់លោកនៅតែកើនឡើងរហូត ហើយកំពុងត្រូវប៉ាន់ក្នុងតម្លៃប្រមាណ 50 លានដុល្លារ។

4 . Rain & Kim Tae Hee មានកម្មសិទ្ធិអចលនទ្រព្យ 47 លានដុល្លារ

គូស្វាមីភរិយាដ៏ស្រស់ស្អាតមួយគូនេះបានសហការគ្នាទិញអចលនទ្រព្យមួយចំនួននៅជុំវិញទីក្រុងសេអ៊ូល ហើយក៏ជាគូស្នេហ៍ដែលស្ថិតនៅក្នុងលេខរៀងលំដាប់ទី 4 ដែលមានកម្មសិទ្ធិអចលនទ្រព្យជាង 47 លានដុល្លារ។

5 .SeoTaiji តារាចម្រៀងជើងចាស់ មានកម្មសិទ្ធិអចលនទ្រព្យ 38 លានដុល្លារ

6 . Jang Keun Suk ជាតារាចម្រៀង និងសម្ដែង មានកម្មសិទ្ធិអចលនទ្រព្យ 35 លានដុល្លារ

7 . Cho Jae Hyun ជាតារាសម្ដែង មានកម្មសិទ្ធិអចលនទ្រព្យ 33 លានដុល្លារ

8 . Kwon Sang Woo ជាតារាសម្ដែង មានកម្មសិទ្ធិអចលនទ្រព្យ 32 លានដុល្លារ

9 . សមាជិកក្រុមចម្រៀង BIGBANG លោក Daesungមានកម្មសិទ្ធិអចលនទ្រព្យ 28 លានដុល្លារ

លោក Daesung បានទិញអគារមួយក្នុងតម្លៃ  28 លានដុល្លារមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុងសេអ៊ូល ហើយប៉ុន្មានខែថ្មីនេះៗ មានក្រុមអ្នកទិញអចលនទ្រព្យមួយមានបំណងចង់់បានអគាររបស់លោកនោះ ដោយឱ្យតារាប្រុសរូបនេះចំណេញ 88,000 ដុល្លារ។

10 .Seo Jang Hoon មានកម្មសិទ្ធិអចលនទ្រព្យ 18 លានដុល្លារ

តារាសម្ដែង Seo Jang Hoon បានទិញអគារមួយកន្លែងនៅក្នុងម្ដុំសង្កាត់ Gangnam នៅក្នុងតម្លៃជិត 2 លានដុល្លារ ប៉ុន្ដែបច្ចុប្បន្ននេះអគាររបស់លោកបានកើនតម្លៃឡើងដល់ជិត 20 លានដុល្លារហើយ៕

Advertisement