តារាសម្ដែងនៅក្នុងរឿង Star Wars ទទួលមរណភាពម្នាក់ទៀតហើយ

តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី29 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា លោក Alfie Curtis ដែលជាតារាសម្ដែងជនជាតិអង់គ្លេស និងជាតារាសម្ដែងល្បីឈ្មោះតាមរយៈខ្សែភាពយន្ដខ្នាតធំរឿង​ សង្គ្រាមអវកាស Star Wars នៅក្នុងវគ្គដំបូងគេបង្អស់គឺរឿង  A New Hope ដែលបានផលិតនៅឆ្នាំ 1977 ខណៈនេះលោកបានទទួលមរណភាពហើយ។

លោក Hamill Himself ដែលជាតារានាំមុខ Luke Skywalker  នៅក្នុងខ្សែភាពយន្ដសង្គ្រាមអាវកាសនេះ បានសរសេរសាររំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះតារាសម្ដែងរួមភាពយន្ដរួបនេះថា «លោក Alfie Curtis បានធ្វើឱ្យឈុតឆាក “Star Wars Moss Iosley” ( ជាឈុតមួយដែលល្អបំផុត ហើយខ្ញុំក៏បានចូលរួមសម្ដែងដែរ) ក្លាយជាឈុតដែលត្រូវបានចងចាំជាទីបំផុត។ នៅពីក្រោយឈុតដ៏គួរឱ្យខ្លាចនេះ លោកគឺជាមនុស្សម្នាក់ដែលមានទឹកចិត្តល្អបំផុត សប្បុរសបំផុត ហើយក៏ជាសុភាពបុរសយ៉ាងពិតប្រាកដម្នាក់ដែរ »។

គួរបញ្ជាក់ផងដែរថា នៅក្នុងរឿង Star Wars ដំបូងនេះ លោក Alfie Curtis បានសម្ដែងជា Dr. Evans ហើយលោកត្រូវបានអ្នកគាំទ្រកោតសរសើរចំពោះឈុតឆាកដែលលោកបានសម្ដែង និងមានទេពកោសល្យបំផុត ដែលធ្វើឱ្យភាពយន្ដមួយរឿងនេះ មានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនាឈុតដកស្រង់របស់លោក Alfie Curtis  នៅក្នុងខ្សែភាពយន្ដសង្គ្រាមអាវកាស ឬ Star Wars ខាងក្រោមនេះ៖

 

Advertisement