នោះៗ!!  ចន ច័ន្ទលក្ខិណា សូមចំណាត់ការពីថ្នាក់លើចំពោះអ្នកនាង ម៉េង កែវពេជ្ជតា

កាន់តែក្ដៅគគុក និងក្ដៅស្លឹកត្រចៀកហើយ ប៉ុន្មានម៉ោងមុននេះបន្តិច តារាសម្ដែងស្រី និងជាប្រធានសមាគមសិល្បករខ្មែរគឺ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញសារនៅលើហ្វេសប៊ុក ក្នុងគោលបំណងអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល មានចំណាត់ការចំពោះតារាស្រី ម៉េង កែវពេជ្ជតា។

អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងយ៉ាងដូច្នេះថា «អ្នកបង ម៉េង កែវពេជ្ជតា គាត់រិះគន់ខ្ញុំគាំទ្ររដ្ឋាភិបាល គឺបានន័យថា គាត់មិនពេញចិត្តព្រមទាំងប្រឆាំងនឹងការគាំទ្ររបស់ខ្ញុំដែលតែងតែចេញមុខគាំទ្ររដ្ឋាភិបាល និងសម្តេចទាំងពីរដោយចំហ និងមិនលាក់លៀម ខ្ញុំគោរពស្រឡាញ់គាំទ្របក្សប្រជាជនដោយគ្មានលាក់បាំង ខ្ញុំមិនដែលខ្លាចបក្សផ្សេងជេរខ្ញុំ ដៀលខ្ញុំ វាយប្រហារខ្ញុំនោះឡើយ ខ្ញុំសុខចិត្តទ្រាំឱ្យបងប្អូនបក្សផ្សេងគេជេរប្រទេចគ្រប់បែបយ៉ាង ដោយមិនតបត ខ្ញុំគ្មានល្បិច មាត់ថាស្រឡាញ់ តែជ្រើសរើសអ្នកផ្សេងនោះទេ មិនដូចគាត់សម្ងំយកប្រជាប្រិយពីបក្សផ្សេងហើយធ្វើការយកលុយពីប៉ុស្តិ៍របស់រដ្ឋាភិបាលនោះឡើយ ឬក៏អាចនិយាយបានថា គាត់មានឧត្តមគតិផ្សេង ដូច្នេះសូមថ្នាក់លើយល់តាមការគួរ»។ នេះបើតាមការបង្ហោះកាលពីពេលថ្មីៗនេះ។

រហូតដល់រយៈពេល 1 ម៉ោងមុននេះបន្តិច តារាស្រីរូបនេះក៏បានបង្ហោះសារបញ្ជាក់បន្ថែមទៀតថា «Fanៗគាត់ល្អៗណាស់ ក្មេងៗក៏មិនលើកលែងដែរ គេផុសខួបកំណើតកូនគេសោះចូលមកជូនពរឱ្យក្មេងយ៉ាងឈឺ ពិតជាកំពូលពូកែលើកទឹកចិត្តក្មេងមែន ថ្ងៃខួបក្មេងក៏មិនលើកលែង ដើមហេតុរឿងដំបូងគឺបុរសម្នាក់នេះហើយបងប្អូន ហើយខ្ញុំសូមបញ្ចប់ត្រឹមនេះ ព្រោះពួកគាត់ដើម្បីបានឈ្នះខ្ញុំគឺ ប្រើដៃជើងចូលមកវាយប្រហារដល់កូនស្រីខ្ញុំទៀត ទាំងខ្លួនជាប្រុស អ្នកបងឈ្នះហើយ ព្រោះយប់មិញអ្នកបងនិយាយប៉ះពាល់អារម្មណ៍កូនខ្ញុំក្នុងថ្ងៃខួបកំណើតគាត់ខ្លាំងណាស់ សូមសប្បាយចិត្តចុះ បើចង់បន្តសូមអញ្ជើញ លេងខ្ញុំបាន តែកុំលេងកូនខ្ញុំទៀត បើចង់ឈ្នះក៏ឈ្នះចុះ ខ្ញុំសូមចាញ់ហើយបើម្នាក់ៗលេងកូនខ្ញុំបែបនេះ»៕

Advertisement