ការពិតអ៊ីចឹងសោះ!!  បេក្ខភាព លីន សោម៉ា ធ្លាប់លើកពានផ្កាយរះនៅក្នុងសួន

ស្របពេលដែលកំពុងតែមានការចាប់អារម្មណ៍ពីមហាជនចំពោះបេក្ខភាព លីន សោម៉ា ដែលជាបេក្ខនារីមានវ័យ 16 ឆ្នាំមកពីខេត្ត ត្បូងឃ្មុំ ដែលបានចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 ដែលបានបកស្រាយបទចម្រៀងប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅគឺបទ “មេឃកំពុងភ្លៀងហើយ” សំនៀងដើមរបស់កញ្ញា មាស សុខសោភា នោះ ហើយបេក្ខនារីរូបនេះ ទទួលបាននូវការពេញចិត្តពីគណៈកម្មការយ៉ាងខ្លាំង ដោយសារតែនាងមានវ័យនៅក្មេង ក៏ប៉ុន្ដែមានសមត្ថភាពការប្រើប្រាស់សំឡេងដូចជាសិល្បករអាជីព ហើយនាងទទួលបានសំបុត្រ និងការពេញចិត្តឱ្យជាប់ពីគណៈកម្មការទាំង 4 រូប ដែលអាចបន្ដទៅវគ្គខាងមុខទៀតបានដោយជោគជ័យ។

គួរបញ្ជាក់ផងដែរ បើក្រឡេកទៅមើលអតីតកាលរបស់បេក្ខនារីរូបនេះវិញ គឺកាន់តែធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់សោះឡើយថា ការពិតនាងតូច លីន សោម៉ា គឺជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា។ ហេតុ​ដូច្នេះ​ហើយ ទើបការទស្សន៍ទាយរបស់លោក ណុប បាយ៉ារិទ្ធិ ពិតជាមិនខុសមែន ព្រោះ​ថា​ប្អូន​ស្រី​អាច​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ថ្ងៃ​អនាគត ដោយសារតែនាងមានបទពិសោធស្រាប់ និងជាតារារះមួយដួង ដែលបានបង្កប់ខ្លួនចូលមកប្រឡងជាថ្មីម្ដងទៀត។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Advertisement